Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ពិតជាអាក្រក់ណាស់! លោក ត្រាំ​ មិនស្តាប់ការព្រមានពី WHO ហើយទម្លាក់កំហុសឲ្យគេទៀត

សារព័ត៌មានអាមេរិក បានផ្សាយថា រដ្ឋាភិបាលលោក ត្រាំ ជាច្រើនលើកបដិសេធការស្តាប់ការផ្តល់យុទ្ធសាស្ត្រ​ ព្រមានពីអង្គការ​សុខភាពពិភពលោក ស្តីពីការឆ្លងរាលដាល នៃកូវីដ-១៩ ទើបធ្វើឲ្យអាមេរិកធ្លាក់ ក្នុងស្ថានភាពអាក្រក់បំផុតដូចជាថ្ងៃនេះ។

តាមគេហទំព័រ Worldometers នៅថ្ងៃទី​​១៥ ខែមេសា បានផ្សាយថា បច្ចុប្បន្នអាមេរិក មានចំនួនអ្នកស្លាប់ កើនឡើងដល់ទៅជាង​៦១១ពាន់នាក់ ក្នុងមានអ្នកឆ្លងថ្មី ក្នុងរយៈពេល​២៤ម៉ោង មានដល់ទៅ២៤ពាន់នាក់។ ចំណែកអ្នកស្លាប់ក៏បានកើនឡើងដល់ជិត​២៦ពាន់នាក់ ក្នុងនោះអ្នកស្លាប់ថ្មីដល់ទៅជាង​២២០០នាក់។

សារព័ត៌មានធំៗរបស់អាមេរិក ដូចជា Axios, The New York Times, The Washington Post…បានផ្សាយថា អង្គការសុខភាពពិភពលោក​ពិតជាបានប្រាប់ដល់រដ្ឋាភិបាលអាមេរិក ជាច្រើនលើក ពីការឆ្លងរាលដាល កូវីដ-១៩ តែ​លោកត្រាំ មិនស្តាប់ឡើយ រហូតដល់​ឆ្លងរាល​ដាល​ខ្លាំងទប់លេងឈ្នះ បែរជាទម្លាក់ទៅឲ្យអង្គការសុខភាពពិភពលោកទៅវិញ។ សូមបញ្ជាក់ថា ករណីឆ្លងទី១ នៅអាមេរិក គឺបានកើតឡើង តាំង​ពី​ថ្ងៃទី​១៥ ខែមករា តែលោកត្រាំ មិនមានវិធានការទប់ស្កាត់ ទើបក្លាយជាសោកនាដកម្មបែបនេះ។

នៅពេលនេះ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសថា អាមរិកឈប់ផ្តល់ជំនួយហិរញ្ញវត្ថុដល់ អង្គការសុខភាពពិភពលោក​ (WHO) ជាផ្លូវការ​។ ជាមួយគ្នានេះដែរ ​លោក ត្រាំ បានថ្កោលទោសយ៉ាងខ្លាំងដល់អង្គការ WHO ​ពីសកម្មភាពទប់ស្កាត់ការឆ្លងរាលដាល នៃកូវីដ-១៩។

នៅក្នុងសន្និសីទកាសែត ប្រចាំថ្ងៃ ស្តីពីសកម្មភាពទប់ស្កាត់ការឆ្លងរាលដាល នៃកូវីដ-១៩ នៅសេតវិមាន ប្រធានាធិបតី ដូណាល់ ត្រាំ បានប្រកាសថា អាមេរិក​ឈប់ផ្តល់​ប្រាក់ជំនួយដល់អង្គការ​ WHO ជាផ្លូវការ៕ ប្រែសម្រួលដោយ៖ MEO

from: https://tnaot.com/km/m/detail/article/9135609