Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ខ្មាសនឹងទង្វើរំលោភកូនស្រីបង្កើត បុរសជាឪពុកសម្រេចចិត្តចង.កសម្លាប់ខ្លួនក្នុងបន្ទប់ឃុំឃាំង

ជនសង្ស័យម្នាក់ដែលត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពាក់ព័ន្ធនឹងករណីរំលោភកូនស្រីបង្កើតរហូតបានសម្រេចនោះ សម្រេចចិត្តចង.កសម្លាប់ខ្លួននៅក្នុងបន្ទប់ឃុំឃាំង ក្នុងប៉ុស្តិ៍នគរបាល បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ០៧និង០០នាទីព្រឹក ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០ នេះ។

ជនសង្ស័យរូបនេះត្រូវបានសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យ២ ធ្វើការឃាត់ខ្លួនកាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០២០ តាមពាក្យបណ្តឹងរបស់ប្រធានអង្គការស្គុត ដែលកូនស្រីបង្កើតរបស់ជនសង្ស័យបានរៀបរាប់ប្រាប់ថា ឪពុករបស់ខ្លួនបានចាប់រំលោភនាងបានសម្រេច២ដងមកហើយ។

ក្រោយពេលសមត្ថកិច្ចឃាត់ខ្លួនបាន ជនសង្ស័យក៏បានសារភាពថា រូបគេពិតជាបានធ្វើសកម្មភាពចាប់រំលោភកូនស្រីពិតប្រាកដមែន។ ប៉ុន្តែដោយសារតែជនសង្ស័យមានការខ្មាសអៀននឹងទង្វើរបស់ខ្លួនឯងដែលធ្វើមកលើកូនស្រីបែបនេះ ទើបសម្រេចិត្តចង.កសម្លាប់ខ្លួននៅក្នុងបន្ទប់ឃុំឃាំងតែម្តង៕ ដោយ ៖ សុង យូ

from: https://tnaot.com/km/m/detail/article/9135226