Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

បែកបំពង់ទុយោខ្យល និងគាំងម៉ាស៊ីនមិនដំណើរការរេចង្កូតមកបុករង្វង់មូលគល់ស្ពានព្រែកតាមាក់

កាលពីវេលាម៉ោង ១៨និង០០នាទីល្ងាច ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០ នេះមានករណីគ្រោះថ្នាក់ចរាចរណ៍មួយដែលបង្កឡើងដោយរថយន្តដឹកទំនិញចុះពីលើស្ពានបែកបំពង់ទុយោខ្យល់ និងគាំងម៉ាស៊ីនមិនដំណើរការ ក៏ជ្រុលទៅបុករង្វង់មូលគល់ស្ពានព្រែកតាមាក់ ស្ថិតក្នុងភូមិព្រែតាមាក់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

ប្រភពពីមន្ត្រីប៉ូលិសដែលនៅកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុឃើញមានរថយន្តដឹកទំនិញមួយគ្រឿងម៉ាក HYUNDAI ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3C-7513 បើកបរដោយឈ្មោះ ឆាយ ឈីម ភេទប្រុស អាយុ ៤៧ឆ្នាំ មានទីលំនៅភូមិចុងបឹង ឃុំស៊ាងឃ្វាង ស្រុកកំចាយមារ ខេត្តព្រៃវែង ក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុក៏បានបែកបំពង់ទុយោខ្យល់ ស្របពេលនោះរថយន្តក៏បានចុះពីលើស្ពានមកត្រើយខាងកើតបណ្តាលឱ្យរេចង្កូតមកបុកនឹងរង្វង់មូលគល់ស្ពានព្រែកតាមាក់ បណ្តាលឱ្យបាក់ក.នាគចំនួន០១ ដែលធ្វើអំពីថ្មម៉ាប់ និងបាក់ខឿនរង្វង់បីថ្នាក់ ប៉ុន្តែមិនមានអ្នករងរបួសនោះទេ។

មន្ត្រីប៉ូលិសខាងលើបានសន្និដ្ឋានថា អ្នកបើកបររថយន្តបង្កខាងលើបើកក្នុងល្បឿនលឿន និងខ្ជីខ្ជាខ្វះការប្រុងប្រយ័ត្ន៕ ដោយ ៖ សុង យូ

from: https://tnaot.com/km/m/detail/article/9135211