(ភ្នំពេញ)៖ វ៉ាក់សាំង Adenovirus សម្រាប់ជំងឺកូវីដ១៩ (COVID-19) ត្រូវបានឈានដល់ដំណាក់កាលពិសោធន៍ព្យាបាលជំងឺលើកទី២ ហើយ។ នេះបើតាមការជូនដំណឹងរបស់ស្ថានទូតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា (Chinese Embassy in Cambodia) នាល្ងាចថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០។
ស្ថានទូតចិនបានបញ្ជាក់ថា នាថ្ងៃទី១២ ខែមេសា វ៉ាក់សាំង Adenovirus សម្រាប់ជំងឺវីរុសCOVID-19 ត្រូវបានស្រាវជ្រាវដោយក្រុមអ្នកជំនាញ ដែលដឹកនាំដោយលោកស្រី Chen Wei អ្នកជំនាញផ្នែកកិច្ចការស្រាវជ្រាវវេជ្ជសាស្រ្តយោធា នៃវិទ្យាស្ថានវិទ្យាសាស្រ្តយោធា ប្រទេសចិន បានឈានដល់ដំណាក់កាលពិសោធន៍ព្យាបាលជំងឺលើកទី២។
ជាមួយគ្នានោះ នៅក្នុងបណ្ដាញប្រព័ន្ធផ្សព្វផ្សាយរបស់អង្គការសុខភាពពិភពលោក (WHO) បានប្រកាសថា នេះ ជាវ៉ាក់សាំងសម្រាប់វីរុសកូវីដ១៩ (COVID-19) តែមួយគត់លើពិភពលោក ដែលបានឈានដល់ដំណាក់កាលពិសោធន៍ព្យាបាលជំងឺលើកទី២៕