សកម្មភាពលាងដៃធម្មតា ត្រូវបានក្លាយជាសកម្មភាពក៏សំខាន់មួយ ក្នុងអំឡុងពេលផ្ទុះឡើងនៃជំងឺកូវីដ១៩ ។ ការលាងសម្អាតដៃ គឺជាសម្មភាពមួយដែលមានប្រសិទ្ធិភាព និងការពារខ្លួនយើងពីការការឆ្លងមេរោគ ។
ខាងក្រោមនេះគឺជាពេលដែលអ្នកគួរលាងសម្អាតដៃ ៖
១. មុន អំឡុងពេល និងបន្ទាប់ពី រៀបចំម្ហូប
២. មុនពេលញុំាអាហារ ឬលេបថ្នាំ
៣. បន្ទាប់ពីប្រើប្រាស់បង្គន់រួច
៤. បន្ទាប់ពី បានប៉ះពាល់ក្រដាក់ប្រាក់
៥. មុនពេល និងបន្ទាប់ពីបាន ប៉ះពាល់នរណាម្នាក់ ជាពិសេសអ្នកជំងឺនៅក្នុងមន្ទីពេទ្យ
៦ មុនពេល និងបន្ទាប់ពី បានមើលថែអ្នកណាម្នាក់ឈឺនៅក្នុងផ្ទះ
៧. បន្ទាប់ពី បានសម្អាតផ្ទះ ឬប៉ះពាក់សម្រាម
៨. បន្ទាប់ពី ធ្វើសម្មភាពនៅខាងក្រៅដូចជា ហាត់ប្រាណ ឬដើរផ្សារ
៩. មុនពេល និងបន្ទាប់ពី ព្យាបាលរបួសដូចជា មុត ឬរលាត់ស្បែកជាដើម
១០. បន្ទាប់ពីបានប៉ះពាល់ឈាម កំណក់ទឹកភ្នែក ទឹករំអិលច្រមុះដែលមកពីកណ្តាស ឬទឹកមាត់
១១. មុនពេលអ្នកបីទារក និងបន្ទាប់ពីបានផ្លាស់ប្តូរខោទឹកនោម ឬលាងសម្អាតកូនតូចៗដែលបានប្រើប្រាស់បង្គន់ ។
១២. មុនពេល ប៉ះពាល់ភ្នែក មាត់ ឬច្រមុះរបស់អ្នក និងបន្ទាប់ពី ញើសសំបោរ ក្អក ឬកណ្តាស
១៣. បន្ទាប់ពី ប៉ះពាល់សត្វ ឲ្យចំណីវា ឬលាងសម្អាតវា ។
លោកអ្នកអាចប្រើប្រាស់ផលិតផល ដែលមានផ្ទុកសារធាតុអាលកុលបាន នៅពេលដែលអ្នក មិនបានលាងសម្អាតដៃជាមួយទឹក និងសាប៊ូ ។ អាលកុល ៧៥ភាគរយ មានប្រសិទ្ធភាពខ្ពស់ក្នុងការកំចាត់មេរោគ ៕ ប្រែសម្រួលដោយ៖ ម៉ារីណា