Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

តើកុមារគួរមានអាយុប៉ុន្មានទើបអាចពាក់ម៉ាស់ការពារពីជំងឺកូវីដ ១៩?

យោងតាមមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺ (CDC)នៅសហរដ្ឋអាមេរិកបានណែនាំឱ្យក្មេងៗត្រូវតែពាក់ម៉ាស់ការពារ និងរក្សាអនាម័យដើម្បីបងា្ករនូវវីរុសកូរ៉ូណា ឬជំងឺរលាកផ្លូវដង្ហើមថ្មី ទៅតាមអាយុដែលសមមស្រប។ មួយវិញទៀតអ្នកម្តាយ និងឳពុកគ្រប់រូបគួរតែដឹងឲ្យបានច្បាស់លាស់ក្នុងការពាក់ម៉ាស់សម្រាប់កូនៗរបស់ខ្លួន។

រូបតំណាង

តោះខាងក្រោមនេះយើងនឹងណែនាំពីអាយុរបស់ក្មេង និងដាស់តឿនទៅកាន់ឳពុកម្តាយឲ្យមានការប្រុងប្រយ័ត្នចំពោះកូនៗរបស់ខ្លួន៖  

– អាយុរបស់ក្មេងដែលអាចពាក់ម៉ាស់បាន

រូបតំណាង

មិនថាការពាក់ម៉ាស់ក្រណាត់ និងម៉ាស់ការពារ(ម៉ាស់ពេទ្យ)ទេ សុទ្ធតែមានការណែនាំយ៉ាងត្រឹមត្រូវពីក្រុមគ្រូពេទ្យជំនាញនិងវេជ្ជបញ្ជានានាសម្រាប់ក្មេងៗ និងទារកដែលទើបតែនឹងកើត។ ឪពុកម្តាយគ្រប់រូបមិនត្រូវពាក់ម៉ាស់ការពារឲ្យទារកដែលទើបនឹងកើតនោះទេ ពីព្រោះពួកគេអាចដកដង្ហើមបានតាមច្រមុះតែមួយគត់ និងមិនអាចដកដង្ហើមតាមមាត់នៅពេលដែលខ្វះខ្យល់អុកស៊ីសែនដូចជាមនុស្សធំឡើយ។ មិនត្រឹមតែប៉ុណ្ណោះវាអាចធ្វើឲ្យទារកពិបាកដកដង្ហើមដោយមិនមានខ្យល់ដង្ហើមគ្រប់គ្រាន់ និងអាចបង្កគ្រោះថ្នាក់ដល់ប្រព័ន្ធសរសៃប្រសាទរបស់ពួកគេថែមទៀតផង។ 

កុមារដែលអាចពាក់ម៉ាស់បានដោយសុវត្ថិភាពគឺចាប់ពីអាយុ ២ ឆ្នាំឡើងទៅ ដោយសារកុមារក្នុងវ័យនេះក្រៅពីអាចចេះដកដង្ហើមតាមមាត់ ក៏អាចទាញម៉ាស់ការពារបិទមាត់ និងច្រមុះដោយខ្លួនឯងផងដែរ។ ម៉ាស់សម្រាប់ពាក់ឲ្យកុមារត្រូវបានគេណែនាំឲ្យប្រើប្រាស់ម៉ាស់ក្រណាត់ដែលត្រូវពាក់ពេលចេញទៅក្រៅផ្ទះ នៅតាមទីសាធារណៈដែលមានមនុស្សច្រើន។

– ការពាក់ម៉ាស់តែមួយមុខមិនមែនជាកត្តាសំខាន់នោះទេ

រូបតំណាង

ក្មេងៗពាក់ម៉ាស់សម្រាប់ការពារមាត់ ច្រមុះតែមួយមុខមិនមែនជារឿងសំខាន់នោះទេ ត្រូវថែរក្សាអនាម័យដោយលាងសម្អាតដៃឲ្យបានត្រឹមត្រូវ និងរក្សាចម្ងាយពីមនុស្សដទៃទៀតទើបជារឿងសំខាន់។ ឪពុកម្តាយគ្រប់រូបគួរតែដាស់តឿនពួកគេឲ្យចៀសវាងពីការប៉ះពាល់នូវសម្ភារផ្សេងៗនៅតាមទីសាធារណៈ លាងសម្អាតដៃឱ្យបានញឹកញាប់ជាមួយសាប៊ូ ឬផលិតផលការពារផ្សេងៗ និងត្រូវរក្សាចម្ងាយយ៉ាងតិច ១ម៉ែត្រពីអ្នកដទៃផងដែរ៕ 

ប្រែសម្រួលដោយ៖ Seyha

from: https://tnaot.com/km/m/detail/article/9134152