Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ភាគហ៊ុនអាស៊ីកើនឡើង ទិន្នន័យពាណិជ្ជកម្មខែមីនារបស់ចិន បង្ហាញពីភាពប្រសើរ

ភាគហ៊ុនអាស៊ីបានកើនឡើងកាលពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០ បើទោះបីជាវិនិយោគិន ត្រូវគេជំរុញឱ្យមានព័ត៌មានព្រួយបារម្ភអំពីថា ការឆ្លងរាតត្បាតពីវីរុសនោះ បានធ្វើឱ្យប៉ះពាល់ដល់ប្រាក់ចំណូលរបស់ក្រុមហ៊ុនសកល ហើយនិងសេដ្ឋកិច្ចចិន ដែលជាកត្តាជំរុញដល់កំណើនក្នុងតំបន់យ៉ាងណាក៏ដោយ ។

សន្ទស្សន៍ហ៊ុនគោលរបស់ជប៉ុន Nikkei 225 បានកើនឡើង ៣,១ ភាគរយ បញ្ចប់នៅត្រឹម ១៩ ៦៣៨,៨១ ពិន្ទុ ។ ភាគហ៊ុនអូស្រ្តាលី S&P/ASX200 បានកើនឡើង ១,៩ ភាគរយ ដល់ត្រឹម ៥ ៤៨៨,១០ ពិន្ទុ ខណៈភាគហ៊ុនកូរ៉េខាងត្បូង Kospi បានកើនឡើង ១,៧ ភាគរយ ដល់ត្រឹម ១ ៨៥៧,៣១ ​ពិន្ទុ ។ ភាគហ៊ុន Hang Seng ហុងកុង បានកើនឡើង ០,៨ ភាគរយ ដល់ត្រឹម ២៤ ៤៨៣,១២ ពិន្ទុ ហើយភាគហ៊ុន Shanghai Composite បានកើនឡើង ១,៤ ភាគរយ ដល់ត្រឹម ២ ៨២៣,១៩ ពិន្ទុ។

ចិនបានចេញផ្សាយកាលពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០ បង្ហាញថា ពាណិជ្ជកម្មរបស់ខ្លួន មានភាពប្រសើរឡើងវិញ នៅក្នុងខែមីនា ប៉ុន្តែ វានៅទាបជាងកម្រិត កាលពីឆ្នាំមុន ហើយអ្នកព្យាករណ៍ បានព្រមានដល់ការនាំចេញរបស់ចិន អំពីបញ្ហាប្រឈមនឹងការធ្លាក់ចុះមួយទៀត នៅពេលដែលជំងឺរាតត្បាត បានធ្វើឲ្យ​វិបត្តិដល់ការបញ្ជាទិញ​ជាសកល ។ 

ទិន្នន័យគយរបស់ចិនបានបង្ហាញថា ការនាំចេញបានធ្លាក់ចុះ ៦,៦ ភាគរយ ប្រៀបធៀបពីមួយឆ្នាំមុន បានត្រឹម ១៨៥,១ ពាន់លានដុល្លារ ដែលជាការប្រសើរជាងការធ្លាក់ចុះ ១៧,២ ភាគរយ កាលពីនៅក្នុងខែមករា ហើយនិងខែ កុម្ភៈ ។ រីឯការនាំចូលវិញ ធ្លាក់ចុះ ០,៤ ភាគរយ បានត្រឹម ១៦៥,២ ពាន់លានដុល្លារ ដោយបានស្ទុះងើបឡើងពីការធ្លាក់ចុះ ៤ ភាគរយ កាលពីខែមករា និងខែកុម្ភៈ ក្រោយពីទីក្រុងប៉េកាំងបានចាប់ផ្តើមបើកទ្វាររោងចក្រ និងហាងលក់ទំនិញឡើងវិញនោះ ។

ការនាំចេញទៅអាមេរិកបានធ្លាក់ចុះ ២០,៨ ភាគរយ ប្រៀបធៀប​កាលពីឆ្នាំមុន បានត្រឹម ២៥,២ ពាន់លានដុល្លារ ខណៈការនាំចូលទំនិញពីអាមេរិកវិញ ធ្លាក់ចុះ ១២,៦ ភាគរយ បានត្រឹម ៩,៩ ពាន់លានដុល្លារ ។ អតិរេកពាណិជ្ជកម្មរបស់ចិនជាមួយសហរដ្ឋអាមេរិកមានចំនួន ១៥,៣ ពាន់លានដុល្លារ ដែលស្មើនឹង ៣ ភាគ៤ នៃអតិរេកសកលរបស់ចិន ចំនួន ១៩,៩ ពាន់លានដុល្លារ ៕ ប្រែសម្រួលដោយ៖ thach yat 

from: https://tnaot.com/km/m/detail/article/9134041