Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

រុស្ស៊ី​អាចនឹងដាក់ពង្រាយកម្លាំងទាហាន ក្នុងសង្គ្រាមប្រឆាំងកូវីដ-១៩

ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន ​បានបញ្ជាឲ្យក្រសួងការពារជាតិ​ត្រៀមលក្ខណៈបញ្ជូនទាហាន​ចូលរួមក្នុងសង្គ្រាមប្រឆាំងនឹង​កូវីដ​១៩ ក្នុង​ប្រទេស​នេះ ខណៈវីរុសនេះឆ្លងរាលដាលយ៉ាងឆាប់រហ័ស។

សារព័ត៌មានរ៉យទ័រ នៅថ្ងៃទី​១៤ ខែមេសា​ បានផ្សាយថា លោកប្រធានាធិបតី ពូទីន បានបញ្ជាឲ្យកម្លាំងយោធា​ត្រៀមលក្ខណៈ ដើម្បីទប់​ស្កាត់​​ការ​​ឆ្លងរាលដាលកូវីដ​១៩។ ក្នុងរយៈពេល​២៤​ម៉ោង កន្លងមករុស្ស៊ីមានអ្នកឆ្លងកូវីដថ្មី ដល់ទៅ​ជាង​២៥០០នាក់ ធ្វើឲ្យចំនួនអ្នកឆ្លងកើន​ឡើង​ដល់ទៅ​ជាង១៨ ៣០០នាក់។ជាមួយគ្នានោះក្នុងមួយថ្ងៃមានអ្នកស្លាប់កើនឡើងដល់ទៅ​១៨នាក់ ធ្វើឲ្យអ្នកស្លាប់សរុបក្នុងប្រទេស​រុស្ស៊ី កើនឡើង​ដល់​១៤៨នាក់ហើយ។

ទីក្រុងមូស្គូ គឺជាតំបន់ដែលរងគ្រោះខ្លាំងជាងគេ ដោយកូវីដ-១៩។ រដ្ឋាភិបាលបានបិទទីក្រុងនេះ​ដោយហាមពលរដ្ឋចេញក្រៅផ្ទះ​។​ ការបិទ​ទីក្រុង ក្រោយពេលលោក ពូទីន បាន​ថ្កោលទោសថា មានការយឺតយ៉ាវ ក្នុងសកម្មភាពទប់ស្កាត់ឆ្លងរាលដាលកូវីដ១៩ នៅក្នុងរដ្ឋធានីមូស្គូ​។

ជាមួយគ្នានេះ លោក ពូទីន បានរៀបចំគម្រោង ដាក់ពង្រាយកម្លាំងទាហាន ដើម្បីចូលរួមក្នុងសង្គ្រាម ប្រយុទ្ធប្រឆាំងនឹងកូវីដ១៩ ក៏ដូចជា ការរឹតត្បិតលើការធ្វើដំណើររបស់ពលរដ្ឋ នៅក្នុងទីក្រុងផងដែរ៕ ប្រែសម្រួលដោយ៖MEO

from: https://tnaot.com/km/m/detail/article/9133974