Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ព្រឹទ្ធសភានឹងប្រជុំពិនិត្យសេចក្តីព្រាងច្បាប់ស្តីពីការគ្រប់​គ្រង​ប្រទេសក្នុងភាពអាសន្ន នៅថ្ងៃទី១៦ មេសា

ភ្នំពេញ៖ គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នឹងបើកកិច្ចប្រជុំពិនិត្យសេចក្តីព្រាងច្បាប់ស្តីពីការគ្រប់​គ្រង​ប្រទេស​ជាតិស្ថិតក្នុងភាពអាសន្ននៅថ្ងៃទី១៦ ខែមេសានេះ។ នេះបើតាមសេចក្តីជូនដំណឹង របស់​​​អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០នេះ។

ក្នុងសេចក្ដីជូនដំណឹងបានបញ្ជាក់​ថា គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា​នឹងបើក​កិច្ច​ប្រជុំដោយមានរបៀបវារៈចំនួន២ ទី១ គឺពិនិត្យ និងសម្រេច​លើ​​សំណើរបស់គណៈកម្មការទី២ ព្រឹទ្ធសភា សុំដាក់ សេចក្តីព្រាងច្បាប់ស្តីពីការ​គ្រប់​គ្រង​ប្រទេសជាតិស្ថិតក្នុងភាពអាសន្ន និងទី២ កំណត់របៀបវារៈកាលបរិច្ឆេទ​ប្រជុំព្រឹទ្ធ​សភា​ជា​វិសា​មញ្ញ នីតិកាលទី៤។ ដោយ៖ ប៊ុនធឿន 

from: https://tnaot.com/km/m/detail/article/9133528