Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

តួកគី​ដោះលែងអ្នកទោស​រាប់ពាន់នាក់​​ បង្ការពីវីរុស COVID-19 រងការថ្កោលទោស

សភា​របស់តួកគី​នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០​បានអនុម័ត​ច្បាប់​មួយ​ ដែលអនុញ្ញាត​ឲ្យដោះលែង​អ្នកទោស​រាប់ពាន់នាក់ ជាវិធានការ​បង្ការ​កុំឲ្យឆ្លងរាលដាល​វីរុស COVID-19 ដែលកំពុងរាតត្បាតខ្លាំង​នៅ​ក្នុងប្រទេស ។ 

បណ្តាញគណនី Twitter ផ្លូវការរបស់សភា​តួកគី​បានផ្សាយ​ព័ត៌មានថា «សេចក្តីព្រាងច្បាប់នេះ​បានក្លាយទៅជាច្បាប់​​នៅពេលដែលមានការទទួលស្គាល់» ។ 

សូមបញ្ជាក់ថា តួកគី​បានចាប់ផ្តើម​បង្ក្រាប​ និងចាប់ខ្លួន​មនុស្សរាប់ពាន់នាក់​ដាក់ពន្ធនាគារ ក្រោយអំពើរដ្ឋប្រហារមិនបានសម្រេច​មួយ​កាលពីឆ្នាំ២០១៦ ។ 

ច្បាប់ថ្មីនេះ​អនុញ្ញាតឲ្យ​ដោះលែងអ្នកទោស​ជាច្រើនប្រភេទ ក្នុងនោះ​មានដូចជាស្ត្រី​មានគភ៌, អ្នកទោសចាស់ជរា និងអ្នកទោស​ដែលធ្លាប់​មានបញ្ហាសុខភាព​ជាដើម ។ ប៉ុន្តែ​អ្នកទោស​ដែល​ពាក់ព័ន្ធ​រដ្ឋប្រហារ​មិនបានសម្រេច ប្រហែល​មិនស្ថិតនៅក្នុង​បញ្ជី​ដែលត្រូវដោះលែង​នោះឡើយ ។ 

គណបក្សកាន់អំណាច​នៅតួកគី AKP បានបញ្ជាក់ថា ច្បាប់នេះ​ នឹងដោះលែង​មនុស្ស​មុនពេលកំណត់​ចំនួន​៤៥ ០០០​នាក់ ហើយជាបន្តបន្ទាប់​នឹងដោះលែង​កើនឡើង​ដល់​៩០ ០០០ នាក់ បូករួមជាមួយអ្នកដែលស្ថិតក្រោមការឃុំឃាំង​នៅក្នុងផ្ទះផងដែរ ។ 

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌តួកគី Abdulhamit Gul កាលពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០ បានបញ្ជាក់ថា អ្នកទោស​៣នាក់​បានស្លាប់ដោយសារវីរុស COVID-19 ខណៈអ្នកទោសសរុប​១៧​នាក់​ផ្ទុកវីរុសដ៏កាចសាហាវនេះ​។ 

អ្នកទោស​១៣នាក់​កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ហើយមានស្ថានភាព​ល្អ​ផងដែរ ។ អ្នកទោស​ម្នាក់​បញ្ជូន​ចូលក្នុងបន្ទប់សង្គ្រោះបន្ទាន់ ។ 

តួលេខ​ក្រសួងសុខាភិបាលតួកគី​ផ្សាយកាលពីថ្ងៃទី១៣ ខែមេសា ថា តួកគី​មានអ្នកផ្ទុកវីរុស COVID-19សរុប​ ៦១ ០០០ នាក់ ហើយក្នុងនោះ ជិត ១ ៣០០ នាក់​បានបាត់បង់ជីវិត ។ 

អង្គការឃ្លាំមើលសិទិ្ធមនុស្ស (HRW) និង អង្គការលើកលែងទោសអន្តរជាតិ បានរិះគន់ច្បាប់នេះ ពីព្រោះអ្នកជាប់ឃុំដែលរងចោទប្រកាន់ក្រោមច្បាប់ប្រឆាំងភេរវកម្មនោះ មិនត្រូវបានរាប់បញ្ចូល នៅក្នុងការដោះលែង​នេះទេ ។ 

ក្រុមសិទិ្ធមនុស្សក៏បានថ្កោលទោសចំពោះការមិនរាប់បញ្ចូលអ្នកទោសផ្សេងទៀត ដូចជាអ្នកទោសដែលជាអ្នកកាសែត, អ្នកទោសនយោបាយ និងអ្នកទោសមេធាវី ដែលកំពុងស្ថិតនៅក្នុងការឃុំខ្លួនជាបណ្តោះអាសន្ននោះផងដែរ ៕ ប្រែសម្រួលដោយ៖ thach yat 

from: https://tnaot.com/km/m/detail/article/9133290