Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ផ្ទុះអាវុធនៅតំបន់ព្រំដែនកាស្មៀរ រវាងទាហានឥណ្ឌា និងប៉ាគីស្ថាន

តំបន់ព្រំដែនកាស្មៀរ​ រវាងឥណ្ឌានិងប៉ាគិស្ថាន ​កាលពីថ្ងៃទី១៣ ខែមេសា​ មានការប៉ះទង្គិច​គ្នាដោយអាវុធ រវាងកម្លាំងទាហាន នៃប្រទេសទាំងពីរ បណ្តាលឲ្យ​ពលរដ្ឋ​៣នាក់ស្លាប់​និងរបួស​ជាច្រើន។ ពលរដ្ឋរស់នៅតំបន់ព្រំដែន នៃប្រទេសទាំងពីរ មិនដែលរស់នៅដោយភាព​ស្ងប់​ស្ងាត់ ឬសុខសាន្ដពេញមួយថ្ងៃណាឡើយ។

ប្រព័ន្ធផ្សព្វផ្សាយឥណ្ឌា បានផ្សាយថា ការបាញ់ប្រហារគ្នា ដោយកាំភ្លើងធំ បានកើនឡើង​នៅតំបន់ព្រំដែន  Kupwara ​ចម្ងាយពីទីក្រុង  Srinagar គ្រប់គ្រងដោយឥណ្ឌា​ប្រមាណ​១៤០គីឡូម៉ែត្រ។

សារព័ត៌មានស៊ីនហួ បានដកស្រង់សម្តី​​របស់លោក​ Kalia ​មន្ត្រីយោធាក្នុងតំបន់ បានឲ្យដឹងថា ហេតុការណ៍បាញ់ប្រហារខាងលើ បានកើតឡើង នៅវេលាម៉ោង​៥ល្ងាច ថ្ងៃទី១៣ ខែ​មេសា ដោយ​ភាគីប៉ាគីស្ថានជាអ្នកបំពានបទឈប់បាញ់នៅតំបន់​ Keran មុន។ ភាគីប៉ាគីស្ថាន បានវាយប្រហារទៅលើពលរដ្ឋរស់នៅក្នុងតំបន់​ Kupwara ជិតព្រំដែន​ LoC បណ្តាលឲ្យពលរដ្ឋ ឥណ្ឌា ចំនួន៣នាក់ស្លាប់ ក្នុងនោះមានស្ត្រីម្នាក់ និងកុមារម្នាក់។ ​

នៅក្នងតំបន់នេះដូចគ្នា កាលពីប៉ុន្មានខែមុន ក៏មានការវាយប្រហារដោយគ្រាប់បែក បណ្តាល​ឲ្យមនុស្សម្នាក់ស្លាប់ និង​៣៤នាក់រងរបួស ក្នុងនោះមានប៉ូលិស​៣នាក់​ផងដែរ។

បើទោះជាមានបទឈប់បាញ់គ្នា​ ​រវាងកម្លាំងទាហានប្រទេសទាំងពីរក្ដី ប៉ុន្តែ​ក៏នៅមានការបំផ្ទុះ​អាវុធ​កើនឡើងជាបន្តបន្ទាប់ បណ្តាលឲ្យមានអ្នកស្លាប់ និងរបួសជាច្រើននាក់ផងដែរ។ កម្លាំង​ទាហាន​ប្រទេសទាំងពីរ បានចោទប្រកាន់គ្នាទៅវិញទៅមក ថា ភាគីម្ខាងទៀតជាអ្នកបំពានច្បាប់ឈប់បាញ់មុន៕ ប្រែសម្រួលដោយ៖MEO

from: https://tnaot.com/km/m/detail/article/9133199