Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

អ្នកជាសះស្បើយ ១៤នាក់ ខណៈមិនមានករណីឆ្លងថ្មីឡើយនៅថ្ងៃនេះ

(ភ្នំពេញ)៖ កម្ពុជា បានព្យាបាលជាសះស្បើយចំនួន ១៤នាក់បន្ថែមទៀតលើជនជាតិខ្មែរ ២នាក់ ជនជនជាតិបារាំង ១០នាក់ និងជនជាតិឥណ្ឌូនេស៊ីចំនួន ២នាក់ ដោយមិនមានករណីឆ្លងថ្មីនៃវីរុសកូវីដ១៩ (Covid-19) ឡើយ នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០ នេះ។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលនៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០។

បើយោងតាមក្រសួងសុខាភិបាល ករណីជាសះស្បើយមាន ១៤នាក់រួមមាន៖

-បុរសជនជាតិបារាំង ៣នាក់៖ អាយុ៦៦ឆ្នាំ អាយុ៦១ឆ្នាំ និងអាយុ៥៨ឆ្នាំ។

-ស្ត្រីជនជាតិបារាំង ៧នាក់៖ អាយុ៥៩ឆ្នាំ អាយុ៦៦ឆ្នាំ អាយុ៦០ឆ្នាំ អាយុ៦០ឆ្នាំ អាយុ៦៩ឆ្នាំ អាយុ៦០ឆ្នាំ និងអាយុ៥៩ឆ្នាំ។

បុរសនិងស្ត្រី ទាំង ១០នាក់ខាងលើ ជាអ្នកទេសចរបារាំង មកលេងក្រុងព្រះសីហនុ ត្រូវបានដាក់នៅដាច់ដោយឡែក តាមបន្ទប់នៅសណ្ឋាគារ ក្នុងក្រុងព្រះសីហនុ រង់ចាំជើងហើរវិលត្រឡប់ទៅប្រទេសបារាំងវិញ។

-បុរសជនជាតិឥណ្ឌូណេស៊ី ២នាក់៖ អាយុ ៤១ឆ្នាំ និងអាយុ ៤៤ឆ្នាំ ត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យខេត្តសៀមរាប។

-បុរសជនជាតិខ្មែរ០២នាក់៖ អាយុ៣៣ឆ្នាំ ជាអ្នកមគ្គុទេសទេសចរ ក្រុមទេសចរបារាំងនៅក្រុងព្រះសីហនុ និង អាយុ៣៩ឆ្នាំ មានអាសយដ្ឋាន សង្កាត់ទួលទំពូង១ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ចំពោះអ្នកកំពុងសម្រាកព្យាបាលជំងឺកូវីដ១៩ បានថយចុះមកនៅត្រឹមចំនួន ៣១នាក់ មានស្តី្រ ១១នាក់ និងបុរស ២០នាក់ នៃអ្នកឆ្លងសរុប ១២២នាក់ បើគិតត្រឹមព្រឹកថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០ នេះ។

មកដល់ពេលនេះ ស្ថានភាពកូវីដ១៩ នៅទូទាំងប្រទេសកម្ពុជាសរុបចំនួន ១២២នាក់ ដែលមានស្រ្តីចំនួន ៣៨នាក់ និងបុរស ៨៤នាក់។ ជាមួយគ្នានោះ កម្ពុជាបានព្យាបាលជាសះស្បើយចំនួន ៩១នាក់ រួមមាន ជនជាតិខ្មែរ ៣៨នាក់, ចិន ១នាក់, អង់គ្លេស ៤នាក់, បារាំង ៣៥នាក់, ម៉ាឡេស៊ី ១០នាក់, ប៊ែលហ្សិក ១នាក់ និងជនជាតិឥណ្ឌូនេស៊ី ២នាក់ គិតចាប់ពីខែមករា មកដល់បច្ចុប្បន្ននេះ ស្មើនឹង ៧៥,៥៩%  បើធៀបនឹងចំនួនអ្នកមានវីរុសកូវីដ១៩ (Covid-19) ទាំងអស់៕

from: https://tnaot.com/km/m/detail/article/9133092