ភ្នំពេញ៖ ជនសង្ស័យម្នាក់បានសម្រេចចិត្តចងក សម្លាប់ខ្លួននៅក្នុងបន្ទប់ឃុំឃាំង ក្រោយពីចាប់រំលោភកូនស្រីបង្កើតអាយុ ១៤ឆ្នាំរបស់ខ្លួន។ ហេតុការណ៏នេះបានកើតឡើងកាលពីវេលាម៉ោង ៧ព្រឹកថ្ងៃទី១៤ខែមេសា ឆ្នាំ២០២០។
ក្រោយពេលសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ យកមកសាកសួរួចមក ឪពុកតិរិច្ឆានខាងលើបានសារភាពថា រូបគេពិតជាបានធ្វើសកម្មភាពចាប់រំលោភកូនស្រីរបស់ខ្លួនពិតប្រាកដមែន។ ក្រោយពីជនសង្ស័យបានសារភាពចម្លើយរួចរាល់មក សមត្ថកិច្ចក៏បានកសាងសុំនុំរឿង ដើម្បីចាត់ការតាមនិតិវិធី។
ប្រហែលជាជនសង្ស័យមានការខ្មាស់អៀន និងទង្វើររបស់ខ្លួន ដែលធ្វើមកលើកូនស្រីបង្កើតរបស់ខ្លួនបែបនេះ ទើបជនសង្ស័យសម្រេចចិត្តចងក សម្លាប់ខ្លួនតែម្តងទៅ។ ក្រោយពីពិនិត្យសពរួចមក សមត្ថកិច្ចជំនាញបានបញ្ជាក់ថា សពជនសង្ស័យខាងលើនេះ ពិតជាបានធ្វើអត្តឃាតសម្លាប់ខ្លួនឯងពិតប្រាកដមែន។
សូមរម្លឹកថា កាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០២០ ជនសង្ស័យខាងលើត្រូវបានសមត្ថកិច្ចប៉ុស្តិនគរបាលរដ្ឋបាលស្ទឹងមានជ័យ ធ្វើការឃាត់ខ្លួន តាមពាក្យបណ្តឹងរបស់ប្រធានអង្គការស្គុត ដែលកូនស្រីបង្កើតរបស់ជនសង្ស័យបានរៀបរាប់ប្រាប់បុគ្គលឹករបស់អង្គការស្កុតថា ឪពុករបស់ខ្លួនបានចាប់រំលោភនាងបានសម្រេចចំនួន ២ដងមកហើយ។ ដោយ៖ សួង សាម