គ្រោះរញ្ជួយដីកម្លាំងខ្លាំងបានវាយប្រហារនៅប្រទេសនូវែលហ្សេឡង់ដ៍ វេលាម៉ោង១ និង៧នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០។
យោងតាមការផ្សាយរបស់ប្រភព USGS ក្រុមសិក្សាស្រាវជ្រាវអំពីភូមិសាស្ត្រអាមេរិកអះអាងថា គ្រោះរញ្ជួយដីនេះបានកើតឡើង នៅចម្ងាយប្រហែល១០៨៤គីឡូម៉ែត្រភាគខាងជើង ឆៀងខាងកើតទីក្រុង Tauranga ស្ថិតនៅដែនកោះ North Island របស់នូវែលហ្សេឡង់ដ៍ ។
ប្រភពបានបញ្ជាក់ថា ចំណុចកណ្តាល នៃការរញ្ជួយដីនេះ នៅចម្ងាយ១៩៦គីឡូម៉ែត្រភាគអាគ្នេយ៍ដែនកោះ Raoul និងមានជម្រៅ១០គីឡូម៉ែត្រ ។
គួរបញ្ជាក់ថា គ្រោះរញ្ជួយដីមួយនេះ នៅមិនទាន់មានការចេញព្រមានអំពីរលកយក្សស៊ូណាមិនោះទេ ។
អ្នកជំនាញអះអាងថា ដោយសារផ្នែកដែនដីរបស់ប្រទេសនូវែលហ្សេឡង់ដ៍ គឺលាតសន្ធឹងនៅត្រង់ចំណុចដែលហៅថា ខ្សែក្រវាត់ភ្លើងផែនដី គឺជាមូលហេតុនាំឲ្យមានគ្រោះរញ្ជួយដី ហើយនិងផ្ទុះភ្នំភ្លើងជាបន្តបន្ទាប់ ជាពិសេសតំបន់ជុំវិញដែលគេហៅថា ប៉ាស៊ីហ្វិករីម (Pacific Rim) ។ ទីតាំងនេះគិតប្រមាណជា៩០ភាគរយ នៃគ្រោះរញ្ជួយដីរបស់ពិភពលោកកើតឡើង នៅតំបន់នោះ។
គួរបញ្ជាក់ថា នៅក្នុងខែវិច្ឆិកា ឆ្នាំ២០១៩ ប្រទេសនូវែលហ្សេឡង់ដ៍ រងការវាយប្រហារពីគ្រោះរញ្ជួយដីដ៏ខ្លាំងមួយផងដែរ ដែលបានកើតឡើងនៅតំបន់ L’Esperance Rock ៕ ប្រែសម្រួលដោយ៖ thach yat