Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

IMF ផ្តល់ជំនួយបន្ទាន់ដល់​២៥ប្រទេសក្រីក្រលើពិភពលោក សម្រាប់ប្រឆាំងកូវីដ-១៩

មូលនិធិរូបិយវត្ថុអន្តរជាតិ​ (IMF) ​នៅថ្ងៃទី​១៤ ខែមេសា បានប្រកាសថា នឹងផ្តល់ប្រាក់ជំនួយ ជា​បន្ទាន់​​​​ដល់ប្រទេសក្រីក្រ ចំនួន២៥ប្រទេស នៅជុំវិញពិភពលោក ដើម្បីទប់ស្កាត់ការរីកឆ្លង​រាល​ដាល នៃវីរុសកូវីដ-១៩។

ក្នុងចំណោម​២៥ប្រទេសដែលទទួលបានជំនួយ ភាគច្រើនជាប្រទេសដែលងាយរងគ្រោះបំផុត​ ស្ថិត​នៅ​តំបន់អាហ្វ្រិក។ ជាមួយនឹងជំនួយខាងលើ នឹងជួយដល់ប្រទេសទាំងនោះ​ទប់ស្កាត់​ការ​ឆ្លង​​រាល​ដាល​កូវីដ-១៩​​បានយ៉ាងល្អបំផុត។

សារព័ត៌មាន​ TTXVN ​នៅថ្ងៃទី​១៤ ខែមេសា បានផ្សាយថា នៅក្នុងសេចក្តីប្រកាសរបស់ ​IMF ​ មូលនិធិទាំងនោះ​ នឹងជួយដល់វិស័យសុខាភិបាលទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩។ ក្នុងចំណោមប្រទេស ដែលទទួលបានជំនួយពី​ IMF ​រួមមាន  Afghanistan, Belarus, Burkina Faso,  Chad, Comoros, CH Congo, Gambia, Guinea, Guinea-Bissau, Haiti, Liberia, Madagascar, Malawi, Mali, Mozambique, Nepal, Nigeria, Rwanda, São Tomé & Príncipe, Sierra Leone, Solomon, Tajikistan, Togo ,Yemen និងសាធារណៈរដ្ឋអាហ្វ្រិកកណ្តាល។

ជាមួយគ្នាដែរ​ IFM ​ក៏បានលុបបំណុល​សម្រាប់ទប់ស្កាត់គ្រោះធម្មជាតិផ្តល់ជូនដោយមូលនិធិ ARC Trust Fund នាពេលកន្លងមក ដល់ប្រទេសខាងលើ។ បច្ចុប្បន្ន មូលនិធិបានត្រៀមទឹក​ប្រាក់៥០០លានដុល្លារ ក្នុងនោះមានប្រាក់ជំនួយពិ អង់គ្លេស ១៨៥លានដុល្លារ និង​១០០​លាន​ដុល្លារ​ជំនួយពីជប៉ុន។

អគ្គនាយក IMF លោក Kristalina Georgieva បានប្រកាសថា ​«ចិននិងហូល្លង់បានសន្យា​ផ្តល់​ជំនួយជាច្រើន ដើម្បីឲ្យស្ថាប័ននេះជួយដល់ប្រទេសក្រីក្របំផុតនៅលើពិភពលោក​៕ ប្រែ​សម្រួល​​​ដោយ៖ MEO

from: https://tnaot.com/km/m/detail/article/9132889