រាត្រីនៃថ្ងៃសែនទទួលទេវតាឆ្នាំថ្មី ឆ្នាំជូត ទោស័ក ព.ស ២៥៦៣ គ.ស ២០២០ ហាក់មានភាពស្ងប់ស្ងាត់ជាងឆ្នាំមុនៗ ទាំងនេះក៏ដោយសារតែប្រទេសកម្ពុជា កំពុងទទួលរងនូវឥទ្ធិពលនៃជំងឺរាតត្បាតសកលកូវីដ ១៩។
យ៉ាងណាមិញបើក្រឡេកមើលតាមដងផ្លូវនានាក្នុងរាជធានីភ្នំពេញ ក៏ដូចជាតាមបណ្តាខេត្តនានា ក៏ពុំសូវជាមានចរាចរណ៍ប៉ុន្មាននោះដែរ ប៉ុន្តែការទទួលសែនទេវតាឆ្នាំនៅតែប្រារព្ធឡើងតាមផ្ទះនីមួយៗនៅក្នុងសភាពស្ងប់ស្ងាត់ជាទីបំផុត។
ដោយឡែកនៅឯទីវត្តអារាម ក៏មានការតុបតែងរៀបចំទទួលពុទ្ធបរិស័ទមិនឱ្យចាកប្រពៃណីខ្មែរយើងនោះទេ ប៉ុន្តែការរក្សាគម្លាតសង្គមនៅតែអនុវត្តដើម្បីទប់ស្កាត់ជំងឺកូវីដ ១៩ ស្របតាមការណែនាំរបស់ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា៕ ដោយ ៖ សុង យូ