ភ្នំពេញ៖ ពេញមួយសប្ដាហ៍ កម្ពុជា នឹងអាចមានបាតុភូត ផ្គររន្ទះ និងខ្យល់កន្ត្រាក់ នេះបើយោងតាមសេចក្ដីជូនដំណឹងស្ដីពីស្ថានភាពធាតុអាកាស របស់ក្រសួងធនធានទឹក និងឧតុនិយម នាព្រឹកថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០នេះ។
ចាប់ពីថ្ងៃទី១៥ ដល់ទី២១ ខែមេសា ឆ្នាំ២០២០ កម្ពុជា នឹងទទួលរងសម្ពាធខ្ពស់ រំកិលអូសបន្លាយមកលើខ្ពង់រាបឦសាន ខណៈជ្រលងសម្ពាធទាប បន្តគ្រប់ដណ្ដប់មកលើតំបន់វាលទំនាបកណ្ដាល និងតំបន់មាត់សមុទ្រ ដែលនឹងបណ្ដាលឱ្យមានសីតុណ្ហភាពជាមធ្យមចន្លោះពី ២៤ ទៅ៣៨អង្សាសេ។ ខណៈខាងក្រោមនេះជាសេចក្ដីប្រកាសរបស់ក្រសួងធនធានទឹក និងឧតុនិយម អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា៖
ដោយ៖ តារា