នៅរសៀលថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០ នេះបើទោះបីជាមានភ្លៀងមួយមេធំយ៉ាងណាក្តី ប៉ុន្តែអូរ-ប្រឡាយ ដែលស្ថិតក្នុងក្រុងព្រះសីហនុ ហាក់មានការហូរចុះយ៉ាងលឿនគួរឱ្យកត់សម្គាល់ ដែលអាចកាត់បន្ថយការជន់លិចដូចនាពេលកន្លងមក។
បើតាមមន្ត្រីសាលាក្រុងព្រះសីហនុ ដែលចុះពិនិត្យដោយផ្ទាល់បានឱ្យដឹងថា គ្រប់អូរ-ប្រឡាយដែលបានស្តាររួចនាពេលកន្លងមក ចរន្តទឹកហូរបានលឿន និងមិនមានការជន់លិចនោះទេ៕ ដោយ ៖ សុង យូ