មួយរយៈថ្មីៗនេះ Yang Mi បានធ្វើឲ្យអ្នកគាំទ្របារម្ភជាខ្លាំង ក្រោយឃើញនាងប្រើឃ្នាបគាបខោអាវ ដែលវាបង្ហាញឲឲ្យឃើញថានាងពិតជាស្គមខ្លាំងណាស់។
Yang Mi ត្រូវបានចាត់ទុកថាជាតារាដែលមានរាងស្គមជាងគេក្នុងវិថីសិល្បៈចិន ហើយនាងត្រូវបានមិត្តៗនារីស្ញប់ស្ញែងជាខ្លាំងដោយសារមានរាងដូចកំពូលម៉ូដែល។ មិនថានៅក្នុងកម្មវិធីណាក៏ដោយ ស្រីស្អាតវ័យ៣៣ឆ្នាំ តែងបង្ហាញខ្លួនជាមួយរង្វង់ចង្កេះអង្ក្រង និងជើងស្រឡូនជានិច្ច។
យ៉ងណាមិញដើម្បីទទួលបានរាងដូចនេះ អ្នកម្ដាយកូន១ត្រូវប្រើវិធីសាស្ត្រច្រើនដើម្បីរក្សារាងមួយក្ដាប់នេះ។ បើទោះជានាងត្រូវការរាងស្វែលស្គមស្អាតក៏ដោយ ប៉ុន្មានឆ្នាំចុងក្រោយនេះ អ្នកគាំទ្របានសង្កេតឃើញថា តួរឿង និស្ស័យស្នេហ៍ទេវតា៣ជាតិ កំពុងសម្រកគីឡូជ្រុលដែលធ្វើឲ្យនាងមើលទៅដល់ថ្នាក់ស្គមស្គាំងខ្លាំង។
ទាក់ទិននឹងរឿងគីឡូនេះ Yang Mi បានបង្ហើបឲ្យដឹងថា គីឡូបច្ចុប្បន្នរបស់នាងគឺ៤៤គីឡូ ជាមួយកម្ពស់ ១,៦៨ម។ ដោយសារមានទម្ងន់បែបនេះ បានធ្វើឲ្យនាងត្រូវប្រើឃ្នាបក្រដាសមកគាបរ៉ូបនៅពេលថតរូបឲ្យទស្សនាវដ្ដីមួយ។
តាមសម្ដីជំនួយការរបស់ស្រីស្អាតកើតឆ្នាំ១៩៨៦ តាមពិតរ៉ូបនេះបានត្រៀមយូរមកហើយ តែដោយសារមានវីរុសកូវីដ១៩នោះ ទើបត្រូវផ្អាកថតរូបសិន។ គេមិននឹកស្មានទេថា អំឡុងពេលនៅផ្ទះ គ្មានអ្នកណាដឹងឡើយថា នាងបានសម្រកគីឡូជាងមុនទៀត ទើបធ្វើឲ្យរ៉ូបនេះរលុង លែងត្រូវនឹងរាងរបស់ស្រីស្អាតរូបនេះ។
ប្រភព៖ Kenh14