Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ ដាក់សំណើផ្អាកពិធីបុណ្យច្រត់ព្រះនង្គ័ល ឆ្នាំ២០២០

ជំងឺកូវីដ ១៩ នាសព្វថ្ងៃនេះកំពុងតែមានការរាតត្បាតគួរឱ្យកត់សម្គាល់ពីមួយថ្ងៃទៅមួយថ្ងៃ បើគិតមកត្រឹមថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០ នេះមានអ្នកផ្ទុកនូវជំងឺនេះរហូតដល់ ១២២នាក់ មកហើយ។

យ៉ាងណាមិញ គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ បានដាក់សំណើសូមគោលការណ៍ដ៏ខ្ពង់ខ្ពស់ ផ្អាកការរៀបចំព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល សម្រាប់ឆ្នាំ២០២០ នៅក្នុងខេត្តកំពង់ធំ ខណៈដែលពិភពលោក ក៏ដូចជាប្រទេសកម្ពុជា កំពុងទប់ស្កាត់ និងការពារជំងឺផ្លូវដង្ហើមកូវីដ ១៩ នេះ។

សំណើនេះនឹងត្រូវជម្រាបជូនទៅកាន់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មេត្តាជ្រាប និងពិនិត្យសម្រេចតាមការគួរ៕ ដោយ ៖ សុង យូ

from: https://tnaot.com/km/m/detail/article/9132184