Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ទេវតាឆ្នាំថ្មី ឆ្នាំជូត ទោស័ក ព.ស ២៥៦៣ នឹងយាងចុះមកដល់ក្នុងពេលបន្តិចទៀតនេះ

ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ឆ្នាំជូត ទោស័ក ព.ស ២៥៦៣ នឹងចូលមកដល់នាពេលបន្តិចទៀតនេះ ខណៈបងប្អូនប្រជាពលរដ្ឋខ្មែរក៏កំពុងតែរៀបចំគ្រឿងរណ្តាប់ផ្សេងៗដើម្បីទទួលទេវតាឆ្នាំថ្មីសិរីសួស្តី និងលាភជ័យផងដែរ។

មហាសង្ក្រាន្តចូលឆ្នាំថ្មីថ្ងៃទីមួយ ឆ្នាំជូត ទោស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃចន្ទ ៦រោច ខែចេត្រ ពស ២៥៦៣ ថ្ងៃទី១៣ ខែមេសា គ.ស ២០២០ នាវេលាម៉ោង ២០ និង ៤៨ នាទី (ជាថ្ងៃវារៈមហាសង្ក្រាន្ត)។

ទេវតាឆ្នាំថ្មីព្រះនាមគោរគៈទេវី ជាបុត្រីទី២ នៃកបិលមហាព្រហ្ម គង់នៅចាតុមហារាជិកា ទ្រង់អម្ពរពណ៌លឿងលម្អនៅព្រះការណ៍ដោយផ្កាអង្គារបុស្ស អភរណកែវមុក្តា សោយតេលំគឺប្រេង (ប្រេងដែលមនុស្សអាចបរិភោគជាអាហារបាន) និងទ្រង់គង់លើស្តេចខ្លា។

រណ្ដាប់ទទួលទេវតាតាមទំនៀមពីបុរាណតមក ត្រូវរៀបរានទទួលទេវតានៅខាងមុខផ្ទះមួយសម្រាប់តាំងគ្រឿងពលីការផ្សេងៗ។ ត្រូវរៀបក្រាលសំពត់ពណ៌ស (អាចក្រាលពណ៌ លឿងក៏បានដែរដោយសារទ្រង់អម្ពរពណ៌លឿងលម្អនៅព្រះការណ៍) ហើយរៀបចំនូវគ្រឿងសក្ការបូជាទេវតាមានដូចជា បាយសី៩ថ្នាក់ មួយគូ, ៧ថ្នាក់មួយគូ, ៥ថ្នាក់មួយគូ, ៣ថ្នាក់មួយគូ, បាយសីប៉ាឆាមួយគូ, ស្លាធម៌មួយគូ, ទឹកអប់មួយគូ, ទៀន៥, ធូប៥, លាច៥, ផ្កា៥ដាក់លើជើងពាន ១គូ, ចេកនួន ចេកណាំវ៉ា ដាក់លើជើងពានមួយគូ, ផ្លែឈើ ១១មុខ រៀបដាក់លើជើងពាន ១១គូ, ដូងឡៅ ១គូ, ទឹកស្អាត ២កែវ និងទៀន ១គូ ហើយដុតបំភ្លឺ៕ ដោយ ៖ សុង យូ

from: https://tnaot.com/km/m/detail/article/9131523