ថ្វីបើកាលពីកន្លងទៅថ្មីៗនេះ ប្រធានាធិបតីហ្វីលីពីន ចេញបទបញ្ជាឲ្យតឹងរឹងប្រឆាំងនឹងកូវីដ១៩ រហូតអនុញ្ញាតឲ្យប៉ូលិសបាញ់សម្លាប់ចោលទៅលើជនណាមួយបំពានធ្ងន់ធ្ងរលើច្បាប់នេះក្ដី តែរហូតមកដល់ពេលនេះ ហ្វីលីពីន ក្លាយជាប្រទេសមានអ្នកឆ្លងកូវីដ១៩ច្រើនជាងគេបំផុត នៅក្នុងតំបន់អាស៊ាន។
ប្រទេសហ្វីលីពីន មានអ្នកឆ្លងវីរុសកូវីដ១៩ ចំនួន៤៩៣២នាក់ ក្នុងនោះស្លាប់៣១៥នាក់ និងជាសះស្បើយចំនួន២៤២នាក់។ ម៉ាឡេស៊ី មានអ្នកឆ្លង៤៨១៧នាក់ ក្នុងនោះស្លាប់៧៧នាក់ និងជាសះស្បើយ ចំនួន២២៧៦នាក់។
ឥណ្ឌូនេស៊ី មានអ្នកឆ្លងកើនឡើង ៤៥៥៧នាក់ ក្នុងនោះស្លាប់៣៩៩នាក់ និងជាសះស្បើយ៣៨០នាក់។ ឥណ្ឌូនេស៊ី ជាប្រទេសមានអ្នកស្លាប់ដោយកូវីដ១៩ច្រើនជាងគេបំផុត នៅក្នុងតំបន់អាស៊ាន។
ប្រទេសថៃមានអ្នកឆ្លងកើនឡើង២៥៧៩នាក់ ក្នុងនោះស្លាប់៤០នាក់ និងជាសះស្បើយ១២៨៨នាក់។ រីឯប្រទេសសិង្ហបុរី មានអ្នកឆ្លងកើនឡើង២៥៣២នាក់ ក្នុងនោះស្លាប់៨នាក់ និងជាសះស្បើយ៥៦០នាក់។
ប្រទេសវៀតណាម មានអ្នកឆ្លងវីរុសកូវីដ១៩ កើនឡើង ២៦២នាក់ ក្នុងនោះជាសះស្បើយ១៤៥នាក់។ ប្រទេសប៊្រុយណេ មានអ្នកឆ្លង១៣៦នាក់ ក្នុងនោះស្លាប់ម្នាក់ និងជាសះស្បើយចំនួន១០៦នាក់។
ប្រទេសកម្ពុជា មានអ្នកឆ្លង១២២នាក់ ក្នុងនោះជាសះស្បើយ ចំនួន៧៧នាក់។ ប្រទេសមីយ៉ាន់ម៉ាន មានអ្នកឆ្លងកើនឡើង៤១នាក់ ក្នុងនោះស្លាប់៤នាក់ និងជាសះស្បើយ ២នាក់។ ប្រទេសឡាវ មានអ្នកឆ្លងចំនួន១៩នាក់។
បើយោងតាមវើលដូម៉ែទ័រ បង្ហាញតួលេខ កាលពីវេលាម៉ោង៥ និង៣០នាទីល្ងាច ថ្ងៃទី១៣ ខែមេសា បានឲ្យដឹងថា បណ្ដាប្រទេសទាំង១០ នៅក្នុងតំបន់អាស៊ាន មានអ្នកឆ្លងកូវីដ១៩ សរុប ១៩៩៩៧នាក់ ក្នុងនោះស្លាប់៨៤៤នាក់ និងជាសះស្បើយ៥០៧៦នាក់៕ ប្រែសម្រួល ដោយ Nuon