Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

វៀតណាមបញ្ជាឲ្យបុគ្គលិក ផលិតអេក្រង់សាមសុង នៅដាច់ដោយឡែក បន្ទាប់ពីរកឃើញករណី COVID-19

អាជ្ញាធរនៅភាគខាងជើងប្រទេសវៀតណាមបានបញ្ជាឲ្យបុគ្គលិកដែលធ្វើការនៅឯក្រុមហ៊ុន Samsung Displayមួយនៅក្នុងប្រទេសនេះ ត្រូវនៅដាច់ដោយឡែកពីគ្នា បន្ទាប់ពីបុគ្គលិកម្នាក់នៅទីនោះ បានធ្វើតេស្តឃើញវិជ្ជមានវីរុស COVID-19 ។

យោងតាមសេចក្តីថ្លែងការណ៍មួយ ដែលចេញផ្សាយកាលពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០ ដោយក្រុមកម្លាំងប្រឆាំងវីរុស COVID-19 ប្រចាំខេត្តបាកយ៉ាង (Bac Giang)បានអោយដឹងថា បុគ្គលិកម្នាក់អាយុ២៥ឆ្នាំបម្រើការនៅផ្នែក EQC-SI របស់រោងចក្រផលិតអេក្រង់សាមសុង នៅខេត្តបាក់និញ បានធ្វើតេស្តវិជ្ជមានវីរុស COVID-19 កាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០២០ ។

ក្រុមហ៊ុន Samsung Samsung Electronics Co Ltd បានបញ្ជាក់អំពីករណីនេះដែរ ប៉ុន្តែបាននិយាយថា ខ្សែសង្វាក់ផលិតកម្មអេក្រង់​សាមសុង (Samsung Display) នៅប្រទេសវៀតណាមមិនបានរងផលប៉ះពាល់នោះទេ ។

លោក Nguyen Huong Giang ប្រធានគណៈកម្មាធិការប្រជាជន ខេត្ត Bac Ninh បានប្រាប់ទូរទស្សន៍ VTV របស់រដ្ឋកាលពីថ្ងៃទី១៣ ខែមេសាថា មនុស្សចំនួន ៤៤ នាក់ធ្វើការនៅផ្នែក EQC-SI ត្រូវបានកំណត់ឲ្យផ្តាច់ចេញនៅដោយឡែក ហើយរោងចក្រ និងរថយន្តក្រុងដែលបានប្រើប្រាស់ដឹកបុគ្គលិកទាំងនោះ ក៏ត្រូវបានបាញ់ថ្នាំសម្លាប់មេរោគផងដែរ ។

គួរបញ្ជាក់ថា ក្រុមហ៊ុន Samsung Electronicsនេះ គឺជាក្រុមហ៊ុនវិនិយោគិនបរទេស​ដ៏ធំបំផុត​នៅក្នុងប្រទេសអាស៊ីអាគ្នេយ៍​មួយនេះ ។ ការនាំចេញ​របស់​Samsung Electronics ដែលភាគច្រើន​ជា​ស្មាតហ្វូន​នោះ គឺមានប្រហែល​១ភាគ៤​នៃការ​នាំចេញសរុប​របស់​វៀតណាម ។ 

ក្រសួងសុខាភិបាលរបស់ប្រទេសវៀតណាមបានអះអាងថា ករណី COVID-19​នៅក្នុងប្រទេសនេះ មានសរុប ២៦២នាក់ ហើយមិនមានអ្នកស្លាប់នោះឡើយ ៕ ប្រែសម្រួលដោយ៖ thach yat 

from: https://tnaot.com/km/m/detail/article/9130868