នេះជាការធ្លាក់យន្តហោះលើកទី៤ហើយរបស់កងទ័ពជើងអាកាសប្រទេសប៉ាគីស្ថាននៅឆ្នាំ២០២០នេះ និងជាគ្រោះថ្នាក់ធ្លាក់យន្តហោះលើកទី២ក្នុងរយៈពេលតែជាងមួយខែប៉ុណ្ណោះ បន្ទាប់ពីយន្តហោះ F-16 បានធ្លាក់កាលពីថ្ងៃទី ១១ ខែមីនា ខណៈកំពុងហោះហាត់សមដើម្បីចូលរួមធ្វើព្យុហយាត្រាទិវាបុណ្យឯករាជ្យប៉ាគីស្ថាន នៅទីក្រុង អ៊ីស្លាម៉ាបាដ ។
ប្រព័ន្ធទំនាក់ទំនងសាធារណៈអន្តរសេវាកម្មប៉ាគីស្ថាន បានរាយការណ៍កាលពីថ្ងៃទី១៣ ខែមេសាថា យន្តហោះយោធាមួយគ្រឿង បានធ្លាក់ក្នុងអំឡុងពេលធ្វើបេសកកម្មធម្មតានៅជិតរដ្ឋ Gujarat ។ យោងតាមសេចក្តីថ្លែងការណ៍របស់កងទ័ពអាកាស លោកឧត្តមសេនីយ៍ទោ Major Umer ថា អ្នកបើកយន្តហោះជាគ្រូបង្វឹកម្នាក់ និងលោកអនុសេនីយ៍ឯក Faizan ដែលជាសិស្សម្នាក់បានស្លាប់ ក្នុងហេតុការណ៍ធ្លាក់យន្តហោះនេះ ។
វីដេអូមួយដែលបានពិពណ៌នាអំពីមនុស្សកំពុងប្រមូលផ្តុំនៅជុំវិញយន្តហោះដែលធ្លាក់នោះ ត្រូវបានគេផ្សព្វផ្សាយនៅលើបណ្តាញសង្គម Twitter ។ មូលហេតុធ្លាក់យន្តហោះនេះ នៅមិនទាន់ដឹងនៅឡើយទេ ខណៈកំពុងស្ថិតក្រោមការស៊ើបអង្កេត ។
យន្ដហោះដែលធ្លាក់ថ្ងៃនេះគឺជាប្រភេទយន្តហោះ MFI-17 Mushshak ម៉ាស៊ីនតែមួយ ។ យន្តហោះនេះត្រូវបានរចនា និងបង្កើតឡើងដោយក្រុមហ៊ុន PAC (Pakistan Aeronautical Complex) ៕ ប្រែសម្រួលដោយ៖ thach yat