Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

សម្តេច ស ខេង ឲ្យបង្កើនការអនុវត្តបទបញ្ជារបស់រាជរដ្ឋាភិបាលក្នុងការដាក់កំហិតការធ្វើដំណើរ

ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង បានជម្រុញឱ្យ​សមត្ថកិច្ច​ទាំងអស់បង្កើនការអនុវត្តបទបញ្ជារបស់រាជរដ្ឋាភិបាល ​ក្នុងការដាក់កំហិតលើការ​ធ្វើ​ដំណើរក្នុងប្រទេស ក្នុងគោលដៅបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ១៩។ នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP ។

ថ្លែងក្នុងពិធីប្រគល់រថយន្តដល់ស្នងការដ្ឋាននគរបាលខេត្ត និងសម្ភារៈការពារជំងឺកូវីដ១៩ ដល់អគ្គនាយកដ្ឋានចំណុះក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០ នៅទីស្តីការក្រសួងមហាផ្ទៃ សម្តេចឧបនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់ថា ការ​អនុវត្តបទបញ្ជានេះ ជឿថាគឺមិនអាចអនុវត្តន៍បានមួយរយភាគរយនោះទេ ដោយសារតែបទ​បញ្ជានេះមិនបានបើកផ្លូវឱ្យសមត្ថកិច្ចអនុវត្តន៍វិធានការផ្លូវច្បាប់ តឹងរឹងចំពោះអ្នក ដែលបានបំពាននូវអ្វី ដែលរាជរដ្ឋាភិបាលបានដាក់ចេញ។

សម្ដេចក្រឡាហោមបានបន្ថែមថា សម្រាប់ការ​អនុវត្តបញ្ជានេះគឺសមត្ថកិច្ចគ្រាន់តែអំពាវនាវឱ្យពួកគាត់យល់នឹងចូលរួមអនុវត្តន៍តែ​ប៉ុណ្ណោះ។ សម្តេចក្រឡាហោមកត់សម្គាល់ឃើញថា ប្រជាពលរដ្ឋមួយចំនួន​នៅពេលដែល​ពួកគាត់មិន​អាចធ្វើដំណើរទៅតាមផ្លូវជាតិបាន ពួកគេបែរជាទៅធ្វើដំណើរតាមផ្លូវតូចៗវិញ ហើយអ្នកខ្លះ​ទៀតធ្វើដំណើរដោយប្រើប្រាស់មធ្យោបាយធ្វើដំណើរជារថយន្ត លុះដល់ត្រង់ចំណុច​សមត្ថ​កិច្ចត្រួតពិនិត្យ ពួកគេបែរជាចុះដើរទៅវិញក៏មានដែរ ។

សូមរម្លឹកដែរថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវបទបញ្ជា ស្ដីពីការដាក់កំហិត​លើការធ្វើដំណើរក្នុងប្រទេស ក្នុងគោលដៅបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ១៩ អនុវត្តន៍ចាប់ពីម៉ោង ២៤ ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២០ រហូតដល់ម៉ោង ២៤ ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០៕ ដោយ៖ ប៊ុនធឿន

from: https://tnaot.com/km/m/detail/article/9130642