បាល់ទាត់៖ Real Soceidad នឹងក្លាយជាក្រុមដំបូងគេបង្អស់នៅអេស្ប៉ាញ ដែលត្រឡប់មកហ្វឹកហាត់ដូចធម្មតាវិញ ចាប់តាំងពីសកម្មភាពប្រកួតនឹងហ្វឹកហាត់ទាំងអស់ត្រូវបានផ្អាក ដោយសារការផ្ទុះឡើងនៃវីរុស Covid-19 ។ ទន្ទឹមនឹងការត្រឡប់មកហ្វឹកហាត់វិញនេះដែរក្លិប Real Soceidad បានបង្ហាញពីវិធានការការពារជាច្រើន រួមមានដូចជាកីឡាករទាំងអស់ត្រូវបន្ថយការហ្វឹកហាត់ជុំគ្នា ពោលគឺបំបែកជាក្រុមតូចៗដែលមានគ្នាមិនលើសពី ៣នាក់ដើម្បីហ្វឹកហាត់ ព្រមទាំងមានការតាមដានឃ្លាំមើលពីសំណាក់ក្រុមវេជ្ជបណ្ឌិតរបស់ក្លិប អំឡុងពេលហ្វឹកហាត់ផងដែរ។
គួរបញ្ជាក់ថាក្របខណ្ឌបាល់ទាត់ La Liga ត្រូវបានប្រកាសផ្អាកតាំងពីខែមីនាមកម្ល៉េះ ស្របពេលដែលប្រធានស្ថាប័ននេះគឺលោក Javier Tebas បាននិយាយថា សកម្មភាពបាល់ទាត់នៅអេស្ប៉ាញអាចនឹងត្រូវឈប់សម្រាក យ៉ាងហោចណាស់ក៏ត្រឹមដំណាច់ខែឧសភានេះដែរ។ ដោយឡែកមុនពេលបាល់ទាត់ត្រូវបានផ្អាក Real Soceidad កំពុងឈរនៅចំណាត់ថ្នាក់លេខ៤ នៃក្របខណ្ឌ La Liga និងបានឈានដល់វគ្គផ្តាច់ព្រ័ត្រពានរង្វាន់ Copa Del Rey ដោយត្រូវជួបជាមួយក្រុម Athletic Bilbao ៕