នៅពេលនេះរដ្ឋាភិបាលវេណេហ្ស៊ុយអេឡា បានសម្រេចពន្យារច្បាប់បម្រាមគោចរ បន្ថែម ៣០ថ្ងៃទៀត នៅទូទាំងប្រទេស ដោយសារតែមិនទាន់មានសញ្ញាថយចុះ នៃកូវីដ-១៩ ក្នុងប្រទេសនេះ។
នៅក្នុងសេចក្តីប្រកាស អនុប្រធានាធិបតីវេណេហស្ស៊ុយអេឡា លោក Venezuela Delcy Rodriguez បានបញ្ជាក់ថា ការសម្រេចខាងលើ គឺដើម្បីទប់ស្កាត់ ការឆ្លងរាលដាលនៃវីរុស ដ៏កាចសហាវនេះ។
ចំណែកប្រធានាធិបតី នីកូឡាស ម៉ាឌូរ៉ូ បានអំពាវនាវដល់ពលរដ្ឋ ឲ្យមានស្មារតីចូលរួម ក្នុងការទប់ស្កាត់ឆ្លងរាលដាលកូវីដ១៩ ឲ្យមានប្រសិទ្ធភាពបំផុត ។ វេណេហ្ស៊ុយអេឡាបាន ដាក់ប្រទេសក្នុងគ្រាអាសន្ន នៅពាក់កណ្តាលខែមីនា ហើយពេលនេះបន្តពន្យារពេលបន្ថែមទៀត ដោយការឆ្លងនៅតែកើនឡើង។ នៅទូទាំងប្រទេសវេណេហ្ស៊ុយអេឡា មានអ្នកស្លាប់ដោយកូវីដ-១៩ ចំនួន៩នាក់ និងឆ្លងរាលដាលដល់ពលរដ្ឋ ១៨១នាក់។
ប្រធានាធិបតីវេណេហ្ស៊ុយអេឡា បានប្រកាសផងដែរថា រដ្ឋាភិបាលទទួលបានជំនួយបរិក្ខារពេទ្យ ពីរដ្ឋាភិបាលចិន ចំនួន ៣០តោន ដើម្បីប្រយុទ្ធប្រឆាំងនឹងកូវីដ-១៩កុំឲ្យឆ្លងរាលដាលបន្ដ។
ក្នុងចំណោមជំនួយទាំងអស់នោះ រួមមានឧបករណ៍ធ្វើតេស្ត រហូតដល់ទៅ១៥ពាន់គ្រឿងសម្រាប់ធ្វើតេស្តឲ្យទាន់ពេលវេលា ។ ក្រៅពីនេះនៅមានបរិក្ខារចាំបាច់ជាច្រើនទៀត សម្រាប់ធ្វើសង្គ្រាមប្រឆាំងកូវីដ-១៩៕ ប្រែសម្រយលដោយ៖MEO