បាល់ទាត់៖ ក្លិបកីឡាអេឡិចត្រូនិច Griez Esport របស់កីឡាករបារាំង Antoine Griezmann បានប្រកាសថា ពួកគេស្វែងរកបានប្រាក់ប្រមាណជា ២៩ , ០០០អឺរ៉ូ ឬស្មើនឹង ៣២ , ០០០ដុល្លារអាមេរិក តាមរយៈការផ្សាយផ្ទាល់ការលេងហ្គេមអនឡាញរយៈពេល ២៤ម៉ោងជាប់គ្នា។
គួរបញ្ជាក់ថា ទឹកប្រាក់ដែលប្រមូលបានជាង ២ម៉ឺន ៩ពាន់អឺរ៉ូនេះបានមកពីការលេងហ្គេម Esport ដែល Griezmann និងបងប្រុសរបស់គេបានផ្ដួចផ្ដើម ហើយមិត្តរួមក្រុមជម្រើសជាតិបារាំងរបស់គេដូចជា Dembele និង Pogba ក៏បានចូលរួមផងដែរ។ យ៉ាងណាមិញបើតាមការបញ្ជាក់ពីប្រភពដដែល ថវិកាដែលប្រមូលបានទាំងអស់ត្រូវបានកីឡាករ Griezmann ប្រគល់ជូនទៅកាន់កាកបាទក្រហមបារាំង ក្នុងគោលបំណងទប់ស្កាត់ និងប្រយុទ្ធជាមួយជំងឺ Covid-19 ដែលកំពុងរាតត្បាតខ្លាំង៕