សេចក្ដីរាយការណ៍មួយបានឲ្យដឹងថា ម្ដាយរបស់ Neymar ដែលមានវ័យ៥២ឆ្នាំ បានបង្ហាញមុខគូរស្នេហ៍របស់ខ្លួនដែលមានអាយុត្រឹម២២ឆ្នាំ ក្រោយពីលែងលះជាមួយស្វាមីរបស់អ្នកស្រីដែលមានវ័យ៥៥ឆ្នាំ។
ប្រសិនបើរឿងពិតមែននោះ ឪពុកចុងរបស់ Neymar នឹងមានវ័យក្មេងជាងខ្លួនរហូតដល់ទៅ៦ឆ្នាំ ខណ:ដំណឹងនេះបានបែកធ្លាយក្រោយពីខែ្សប្រយុទ្ធសញ្ជាតិប្រេស៊ីលបានធ្វើការ comment អបអរសារទរទៅលើការបង្ហោះនូវផុសមួយរបស់ម្ដាយគេ។
សូមបញ្ជាក់ថា បុរសដែលជាសង្សារថ្មីរបស់ម្ដាយ Neymar នោះ គឺជាអ្នកគាំទ្ររបស់ក្រុមអធិរាជស Real Madrid ខណ:អតីតខែ្សប្រយុទ្ធរបស់ Barcelona នេះ ក៏កំពុងមានពាក្យចចាមអារ៉ាមជាមួយម្ចាស់ពានលីគកំពូលអេស្ប៉ាញ ៣៣សម័យផងដែរ៕
ប្រភព៖ Sportbibble