ឥណ្ឌា បានអនុវត្តច្បាប់បម្រាប់គោចរយ៉ាងតឹងតែងបំផុត ដើម្បីទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩ នៅក្នុងប្រទេសនេះ។ ចំពោះពលរដ្ឋឥណ្ឌា អាចនឹងត្រូវប៉ូលិសប្រើរំពាត់វាយ។ ចំណែកអ្នទេសចរជនជាតិបរទេសវិញ គឺត្រូវសរសេរពាក្យ «ខ្ញុំសុំទោស» ដល់ទៅ៥០០ដងនៅនឹងកន្លែង។
តាមសារព័ត៌មាន SCMP នៅថ្ងៃទី១៣ ខែមេសា បានផ្សាយថា អ្នកទេសចរបរទេសមានជនជាតិអ៊ីស្រាអែល អូស្ត្រាលី ម៉ិចស៊ីក និងអូទ្រីស បានបំពានច្បាប់បម្រាបគោចរ នៅក្នុងស្រុក Rishikesh ភាគខាងជើងប្រទេសឥណ្ឌា។ ស្នងការប៉ូលិស នៅក្នុងតំបន់ លោក Vinod Sharma បានឲ្យដឹងថា អ្នកទេសចរបរទេស ដែលបំពានច្បាប់ ត្រូវពិន័យឲ្យសរសេរ ពាក្យថា «ខ្ញុំមិនបានគោរពច្បាប់បម្រាបគោចរ ឲ្យខ្ញុំសុំទោសផង» សរសេរដល់ទៅ៥០០ដង។ បច្ចុប្បន្ននៅក្នុងស្រុក Rishikesh មានអ្នកទេសចរបរទេស រហូតដល់ទៅ៧០០នាក់នៅទីនោះ ។
ប៉ូលិសឥណ្ឌា បានស្នើឲ្យអ្នកទេសចរទាំងអស់ នៅក្នុងសណ្ឋាគារ ហើយបើចងចេញទៅក្រៅទិញសម្ភារ លុះត្រាតែដើរទៅជាមួយមនុស្សរស់នៅក្នុងតំបន់នោះ។
ឥណ្ឌាត្រូវបានគេចាត់ទុកជាប្រទេសដែលមានការរឹតត្បិតធ្វើដំណើរតឹងតែងបំផុត នៅលើពិភពលោក។ ប៉ូលិសប្រើគ្រប់វិធីសាស្ត្រ ទាំងវាយនឹងរំពាត់ ចាប់សរសេរ …ជាដើម។ ប៉ូលិសដែលយាមល្បាត គឺបានពាក់មួក មានរូបកូវីដនៅលើក្បាល ដើម្បីបន្លាចដល់ពលរដ្ឋ កុំឲ្យចេញពីផ្ទះ ព្រោះវាអាចឆ្លងកូវីដ១៩គ្រប់ពេលវេលា៕ ប្រែសម្រួលដោយ៖ MEO