Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

រោងចក្រភាគច្រើនបានដំណើរការវិញក្នុងថ្ងៃចូលឆ្នាំថ្មី

ភ្នំពេញ៖ ក្នុងថ្ងៃចូលឆ្នាំប្រពៃណីខ្មែរ រោងចក្រលើសពី៩៥% បានដំណើរការការងារជាធម្មតា ហើយកម្មកររោងចក្រមួយចំនួនក៏បានមក ធ្វើការជាធម្មតាដែរ ខណៈរោងចក្រមួយចំនួនដែលបិទកាលពីសប្តាហ៍មុននោះក៏បានបើកដំណើរការវិញ។ នេះបើតាម អ្នកនាំពាក្យក្រសួងការងារ បញ្ចាក់ឲ្យអ្នកសារព័ត៌មានដឹងនៅព្រឹកថ្ងៃទី ១៣ ខែមេស ឆ្នាំ២០២០នេះ។

រដ្ឋលេខាធិការ លោក ហេង សួរ បានឲ្យអ្នកសារព័ត៌មានក្នុងស្រុកដឹងថា គិតត្រឹមម៉ោង ៧ និង ៣០នាទី ព្រឹកនេះ រោងចក្រទាំងអស់ដែលបានដំណើរការកាលពីថ្ងៃសៅរបានបើកដំណើរការធម្មតា។ បន្ថែមពីនេះនៅខេត្តស្វាយរៀង រោងចក្រដែលបានឈប់សម្រាកកាលពីថ្ងៃសៅរ៍ ក៏បានបើកដំណើរការវិញនៅថ្ងៃនេះ។ ជារួមគឺរោងចក្រលើស៩៥%បានដំណើរការ រីឯកម្មកររោងចក្រក៏បានមកធ្វើការធម្មតា។

សូមបញ្ជាក់ថាកម្មករនិយោជិត ដែលបានឈប់ការងារក្នុងអំឡុងពេលចូលឆ្នាំនេះ នឹងត្រូវធ្វើចត្តាឡីស័ក ១៤ថ្ងៃក្រោយចូលឆ្នាំ។ កម្មករនោះនឹងមិនទទួលបានប្រាក់បៀវត្សទេ ប្រសិនជាឈប់ដោយគ្មានការអនុញ្ញាតពីរោងចក្រ។

អ្នកនាំពាក្យក្រសួងការងារ លើកឡើងថា ការបន្តធ្វើការក្នុងរោងចក្រដូចធម្មតា មិនឈប់សម្រាកទៅលេងស្រុកកំណើតក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរនេះ ជាប្រការដ៏សមស្របមួយក្នុងការចូលរួមបង្ការ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងជាមួយជំងឺកូវីដ-១៩ តាមគោលការណ៍របស់រាជរដ្ឋាភិបាល ពិសេសដើម្បីការពារភូមិដ្ឋានសហគមន៍នៅ ឯស្រុកកំណើតរបស់ខ្លួនពីជំងឺកូវីដ១៩៕ ដោយ៖ ប៊ុនធឿន 

from: https://tnaot.com/km/m/detail/article/9129413