នៅប្រទេសជាច្រើនជុំវិញពិភពលោក បានប្រកាសអាសន្ន ក្នុងសង្គ្រាមប្រឆាំងនឹងកូវីដ-១៩ ប៉ុន្តែបានកំណត់ពេលវេលាច្បាស់លាស់ គឺមានរយៈពេល២សប្តាហ៍១ខែ ឬ៣ខែជាដើម ។ ដោយឡែកប្រទេសអារ៉ាប៊ីសាអូ៊ឌីតវិញ មិនកំណត់ពេលវេលាច្បាប់លាស់នោះឡើយ ដោយកំណត់តាមស្ថានភាពកូវីដ-១៩ ។ នេះមានន័យថា ពេលកូវីដ១៩រលាយបាត់ចេញពីផែនដី ទើបប្រទេសនេះផុតកំណត់គ្រាមានអាសន្ន។
ការដាក់ប្រទេសក្នុងគ្រាអាសន្នបែបនេះបានកើតឡើង ក្រោយពេលមានសែរាជវង្ស ប្រមាណ១៥០អង្គ បានឆ្លងកូវីដ-១៩ ហើយបង្ខំឲ្យព្រះមហាក្សត្រ និងរាជទាយាទ ជម្លៀសព្រះកាយយាងទៅកាន់តំបន់ផ្សេង ដើម្បីបញ្ចៀសពីការឆ្លងកូវីដ-១៩។
បើតាមការប្រកាសរបស់ក្រសួងមហាផ្ទៃ នៃប្រទេសអារ៉ាប៊ីសាអូ៊ឌីត បញ្ជាក់ថា ករណីនេះផ្អែកទៅលើស្ថានភាពកូវីដ-១៩ ឆ្លងរាលដាលកាន់តែខ្លាំង នៅក្នុងប្រទេសនេះ និងលើពិភពលោក។ ប្រទេសអារ៉ាប៊ីសាអូ៊ឌីត បានសម្រេចដាក់ប្រទេសក្នុងគ្រាមានអាសន្ន រហូតដល់កូវីដ១៩បញ្ចប់ទៅ។
នៅថ្ងៃទី១២ ខែមេសា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អារ៉ាប៊ីសាអូ៊ឌីត បានប្រកាសថា ព្រះមហាក្សត្របានឡាយព្រហស្ដលេខា ដាក់ប្រទេសក្នុងគ្រាអាសន្ន ដោយគ្មានពេលកំណត់។ នេះជាវិធានការចាំបាច់ នៅក្នុងការធ្វើសង្គ្រាមប្រយុទ្ធប្រឆាំងនឹងកូវីដ-១៩ ដើម្បីឲ្យមានប្រសិទ្ធភាពបំផុត៕ ប្រែសម្រលដោយ៖ MEO