នាយករដ្ឋមន្ត្រីអង់គ្លេស លោក Boris Johnson នៅល្ងាចថ្ងៃទី១២ខែមេសានេះ ត្រូវបានក្រុមគ្រូពេទ្យ អនុញ្ញាតឲ្យចាកចេញពីមន្ទីរពេទ្យ ទៅកាន់រម្មណីយដ្ឋានលំហែកាយនៅតំបន់ Chequers ជាយក្រុងឡុងដុង ។
ការរិយាល័យនាយករដ្ឋមន្ត្រីអង់គ្លេស បានប្រកាសនៅថ្ងៃទី១២ខែមេសាថា នាយករដ្ឋមន្ត្រីអង់គ្លេសលោក Boris Johnson បានចាកចេញពីមន្ទីរពេទ្យ St Thomas ក្នុងទីក្រុងឡុងដុង ដើម្បីបន្តព្យាបាលនៅផ្ទះ ក្នុងពេលដែលសុខភាពរបស់លោកកាន់តែប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ។
មន្ត្រីអង់គ្លេស បានឲ្យដឹងថា«តាមការណែនាំរបស់ក្រុមគ្រូពេទ្យ នាយករដ្ឋមន្ត្រី Boris Johnson នឹងមិនទៅធ្វើការភ្លាមៗនោះឡើយ ថែរក្សាសុខភាពឲ្យជាសះស្បើយទំាងស្រុងជាមុនសិន។ជាមួយគ្នានោះនាយករដ្ឋមន្ត្រីក៏បានអរគុណដល់ពលរដ្ឋគ្រប់រូប ពិសេសគឺក្រុមគ្រូពេទ្យដែលមើលថែលោកបានយ៉ាងល្អ»។
យោងតាមសារព័ត៌មានBBC បានផ្សាយថា កាលពីថ្ងៃទី១១ខែមេសា អ្នកនាំពាក្យរដ្ឋាភិបាល បានបញ្ជាក់ថា នាយករដ្ឋមន្ត្រី វ័យ៥៥ឆ្នាំ បានចាកចេញពីបន្ទប់សង្គ្រោះបន្ទាន់មកបន្ទប់ ធម្មតាមវិញ ក្រោយសុខភាពរបស់លោកល្អប្រសើរ ។ កាលពីថ្ងៃទី១០ លោកនាយករដ្ឋមន្ត្រីក៏បាន ធ្វើដំណើរ បានតិចៗ និងស្មារតីល្អប្រសើរណាស់៕ ប្រែសម្រួលដោយ៖MEO