ព័ត៌មានបឋម៖ នៅរសៀលថ្ងៃទី១២ ខែមេសា ឆ្នាំ២០២០ នៅក្រុងប៉ៃលិន ខេត្តប៉ៃលិន មានភ្លៀងធ្លាក់ជាបន្តបន្ទាប់ក្នុងកម្រិតមធ្យមទៅបង្គួរ និងមានលាយឡំជាមួយខ្យល់កន្ត្រាក់បោកបក់យ៉ាងខ្លាំងដែលមិនធ្លាប់មានពីមុនមក។
បើតាមការឱ្យដឹងពីក្រសួងធនធានទឹក និងឧតុនិយមបានឱ្យដឹងថា បណ្តាលឱ្យរបើកស្លាកប៉ាន់ណូផលិតផល និងដំបូលផ្ទះរបស់ប្រជាពលរដ្ឋជាច្រើនខ្នង រួមទាំងរលំដើមឈើនៅតាមផ្លូវសាធារណៈថែមទៀតផង៕ដោយ ៖ សុង យូ