តារាចម្រៀងអ្នកនាង សុគន្ធ នីសា អាចនិយាយបានថាគឺជារាជិនីសម្រស់ ថ្វីត្បិតតែមានវ័យជ្រេបន្តិចមែន តែស្រស់ស្អាតមិនប្រែប្រួលទៅតាមវ័យសោះ។
អ្នកនាង សុគន្ធ នីសា បានធ្វើឲ្យមហាជន ភ្ញាក់ផ្អើល និងកោតសរសើរយ៉ាងខ្លាំង ក្រោយពីនាងបានគ្រងឈុតពណ៍ស រំលេចរូបសម្ផស្សក្នុងឈុត “ បក្សីសួគ៌ ប្រសិទ្ធសិរី “ មើលទៅពិតជាសមសួន ហាក់បីដូចជាទេពធីតាចុះមកពីឋានសួគ៌ា។
គួរបញ្ជាក់ថាអ្នកនាង សុគន្ធ នីសា មិនមែនជាលើកទី១សម្រាប់រូបនាងគ្រងឈុតបុរាណនោះទេ ព្រោះតារាស្រីរូបនេះទម្រង់មុខ និងរូបរាងសាកសមជាមួយឈុតប្រពៃណីខ្មែរឥតមានទាស់។
អត្ថបទដោយ៖ សុក លក្ខិណា