Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ឧស្សាហកម្ម​មឈូស​នៅបារាំង កម្មករធ្វើការថែមម៉ោង ពីព្រោះកំណើនស្លាប់អ្នកជំងឺ COVID-19

បុគ្គលិកឧស្សាកម្មធ្វើមឈូស​នៅក្នុងប្រទេស​បារាំង ធ្វើការថែមម៉ោង ខណៈអ្នកជំងឺ COVID-19 ដែលបាត់បង់ជីវិត​មានការ​កើនឡើង ។ 

ឧស្សាហកម្មផលិតមឈូស​មួយកន្លែង​ស្ថិតនៅ​ខាងកើត​របស់ប្រទេសបារាំង ក្រុមកម្មករបម្រើការ​ តម្រូវឲ្យធ្វើការថែមម៉ោង ខណៈទីផ្សារ​មឈូ​សនៅ​អឺរ៉ុប​ មានការកើនឡើងខ្លាំង ។ វាជារឿងដ៏ក្រៀមក្រំបំផុត​ ខណៈអ្នកជំងឺ​ COVID-19 ស្លាប់​កើនឡើង​ជាបន្តបន្ទាប់ មិនថា នៅក្នុងប្រទេសបារាំង​ប៉ុណ្ណោះទេ ពាសពេញ​តំបន់អឺរ៉ុប​ និងជុំវិញពិភពលោកផងដែរ ។ 

លោក Emmanuel Garret អគ្គនាយករោងចក្រផលិតមឈូស​បានបញ្ជាក់ថា «ដោយសារតែជំងឺរាតត្បាត​ យើងសម្រេច​ផលិត​មឈូស​៤ប្រភេទ​ប៉ុណ្ណោះ, បច្ចុប្បន្ននេះ កម្មករ​ធ្វើការថែមម៉ោង​ដើម្បីបំពេញ​តាមតម្រូវការទីផ្សារ​»។ ជាធម្មតាពីមុនមក ឧស្សាហកម្ម​មឈូសនេះ ធ្វើមឈូស​១៥ប្រភេទ​​លក់នៅលើទីផ្សារ ។ 

បង្កើតឡើង​ក្នុងឆ្នាំ១៩១០ រោងចក្រ​នេះស្ថិតនៅតំបន់ប្រជុំជន Jussey ភាគខាងកើត​បារាំង ។ ដំបូង​ទី រោងចក្រនេះ​ផលិតធ្យូង និងកម្រាលឥដ្ឋ ហើយពេលសង្គ្រាមលោកលើកទីពីរ រោងចក្រនេះ​ជំនាញខាងផលិតមឈូសលក់។

គួរបញ្ជាក់ថា នៅប្រទេសបារាំង វីរុស COVID-19 ឆ្លង​លើមនុស្សសរុប ៩៣ ៧៩០ នាក់ ក្នុងនោះ បាត់បង់ជីវិត ១៣ ៨៣២នាក់ និង២៦ ៣៩១នាក់ជាសះស្បើយ ។ តួលេខនេះ គឺជាការបញ្ជាក់​របស់ប្រភពព័ត៌មាន wikipedea ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២០ ៕ ប្រែសម្រួលដោយ៖ thach yat

from: https://tnaot.com/km/m/detail/article/9126878