អ្នកអង្គម្ចាស់ក្សត្រីតូច នរោត្តម ជេនណា កំពុងតែទទូលបានការចាប់អារម្មណ៍ខ្លាំង ពីបណ្តាអ្នកគាំទ្រជាច្រើន តាមរយៈមុខមាត់ ដ៏ស្រស់ស្អាតបូករួមនឹងសមត្ថភាពសម្ដែងដ៏ប៉ិនប្រសប់របស់ទ្រង់។ អ្នកអង្គម្ចាស់ក្សត្រីតូច មិនត្រឹមតែជាតារាចម្រៀងនោះទេ តែទ្រង់អាចសម្ដែងក្នុងខ្សែភាពយន្តបានយ៉ាងល្អថែមទៀតផង។
ថ្មីៗនេះ អ្នកអង្គម្ចាស់ក្សត្រីតូច នរោត្តម ជេនណា បានតុបតែងខ្លួនក្នុងឈុតសម្លៀកបំពាក់បែបប្រពៃណីជាតិខ្មែរ ត្រៀមថតបទចម្រៀងសម្រាប់ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ មើលទៅពិតជាស្រស់ស្អាតប្លែកជាមួយឈុតដែលរំលេចទៅដោយពណ៌ក្រហមអមជាមួយអាវប៉ាក់ មើលទៅពិតជាប្លែកភ្នែកខ្លាំងតែម្តង។
នៅពេលទ្រង់បានស្លៀកឈុតមួយនេះហើយ កាន់តែបង្កើនសម្រស់ទ្រង់ទ្វេដង មើលទៅពិតជាស្រស់ស្អាត និង លេចធ្លោខ្លាំងគួរឲ្យចាប់អារម្មណ៍៕ អត្ថបទដោយ៖ សុក លក្ខិណា