Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

Alek និងគូស្នេហ៍ឧបត្ថម្ភឈុតការពារ PPE ទៅកាន់ 5 មន្ទីរពេទ្យ ជួយប្រយុទ្ធប្រឆាំងជំងឺ Covid-19

ថ្មីៗនេះតារាសម្ដែងលំដាប់ជួរមុខរបស់ប្រទេសថៃ Alek Teeradetch និងគូស្នេហ៍ Toey Jarinporn រួមនិងក្រុមគ្រួសារបានទិញសម្លៀកបំពាក់ឈុតការពារ PPE ឧបត្ថម្ភដល់មន្ទីរពេទ្យចំនួន 5 នៅក្នុងប្រទេសថៃគឺមន្ទីរពេទ្យយ៉ាឡា, មន្ទីរពេទ្យផាតុង, មន្ទីរពេទ្យប៉ាងម៉ាផា, មន្ទីរពេទ្យប៉ៃនិងមន្ទីរពេទ្យកុងរ៉ា។

ដើម្បីជួយឧបត្ថម្ភនិងផ្តល់ជូនបុគ្គលិកពេទ្យនូវឧបករណ៍សម្ភារៈពេទ្យឈុតការពារ ក្នុងការចូលរួមជួយប្រយុទ្ធប្រឆាំងនៃការផ្ទុះឡើងនៃជំងឺ Covid-19។ ជាមួយគ្នានេះដែរកំលោះសង្ហា Alek Teeradetch បានបង្ហោះរូបថតនៅលើគណនីអុីនស្តាក្រាមផ្ទាល់ខ្លួនដោយភ្ជាប់ជាមួយនឹងសារថា៖

«ថ្ងៃនេះសូមផ្ញើឈុតសម្លៀកបំពាក់ PPE ទៅកាន់មន្ទីរពេទ្យចំនួន 5 គឺមន្ទីរពេទ្យយ៉ាឡា / មន្ទីរពេទ្យផាតុង / មន្ទីរពេទ្យប៉ាងម៉ាថា / មន្ទីរពេទ្យប៉ៃ/ មន្ទីរពេទ្យកុងរ៉ា ដល់គ្រូពេទ្យ គិលានុបដ្ឋាយិកានិងបុគ្គលិកពេទ្យផ្សេងៗទៀត។ ស៊ូៗណាអ្នកទាំងអស់គ្នា សូមតស៊ូឆ្លងកាត់ស្ថានភាពនេះជាមួយគ្នា។ #សូមអរគុណដល់ប្រៃសានីយ៍ថៃផងដែរ»៕  អត្ថបទដោយ៖ ឧស្សាហ៍

from: https://tnaot.com/km/m/detail/article/9126434