Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

តុលាការ​របស់ក្រុមឧទ្ទាម​ហ៊ូធី ប្រហារជីវិត​អ្នកកាសែត​៤នាក់​

តុលាការរបស់ក្រុមឧទ្ទាម​ហ៊ូធី នៅប្រទេសយេមែន បាន​កាត់ទោស​ប្រហារជីវិត​ដល់​អ្នកកាសែត​៤រូប ដោយចោទពីបទ​ក្បត់​ជាតិ និងធ្វើចារកម្ម​ឲ្យរដ្ឋបរទេស ​។​ 

យោងតាមការចេញផ្សាយរបស់ប្រភពព័ត៌មាន DAWN កាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០២០, មន្ត្រីយុត្តិធម៌​មួយរូប​បានអះអាងថា តុលាការ​មួយ​របស់ក្រុមឧទ្ទាមហ៊ូធី នៅយេមែន​បានផ្តន្ទាទោសប្រហារជីវិត​អ្នកកាសែត​៤នាក់​ ។ 

ប្រភពបន្តថា តុលាការ​របស់ក្រុមឧទ្ទាមហ៊ូធី មូលដ្ឋាន​នៅទីក្រុង សាណា បានកាត់ទោស​អ្នកកាសែត​ដោយចោទប្រកាន់ពីបទ​ក្បត់ជាតិ និងធ្វើចារកម្ម​ឲ្យរដ្ឋបរទេស ។ 

រដ្ឋាភិបាលយេមែន​ដែលទទួលស្គាល់ជាអន្តរជាតិ​បាន​ថ្កោលទោស​ចំពោះកាត់កាត់ក្តីរបស់តុលាការ​ក្រុមឧទ្ទាមហ៊ូធី​នេះ ។ 

លោក Moammar Al-Eryani រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​បានថ្លែង​នៅលើបណ្តាញ Twitter ថា យើងថ្កោលទោស​ជាខ្លាំង​ការ​ជំនុំជម្រះ​ក្តី​​ដែលមិនមានស្តង់ដារសុចរិតភាព និងយុត្តិធម៌បែបនេះ ។ 

អ្នកកាសែត​ទាំង៤នាក់ ត្រូវបានស្គាល់ឈ្មោះ Abdelkhaleq Omran, ឈ្មោះ Akram Al Walidi, ឈ្មោះ Harith Hamid និងឈ្មោះ Tawfiq Al Mansouri ។ 

គួរបញ្ជាក់ថា ក្រុមឧទ្ទាមហ៊ូធីដែលគាំទ្រដោយអ៊ីរ៉ង់ បានដណ្តើមកាន់កាប់ទីក្រុង​សាណា​ ពីរដ្ឋាភិបាល​ក្នុងឆ្នាំ២០១៤ ហើយនាំឲ្យមានកិច្ចអន្តរាគមន៍យោធា​ដឹកនាំដោយអារ៉ាប៊ីសាអ៊ូឌីត នៅឆ្នាំក្រោយមក ។  

សង្គ្រាមនៅយេមែន​ ជាលទ្ធផល បានស្លាប់មនុស្ស​រាប់​ពាន់នាក់ ហើយបានទម្លាក់ប្រទេសក្រីក្របំផុតរបស់អារ៉ាប់មួយនេះ ទៅក្នុងអ្វីដែលអង្គការសហប្រជាជាតិហៅថា ជាគ្រោះមហន្តរាយមនុស្សធម៌ដ៏អាក្រក់បំផុតនៅលើពិភពលោក។

អង្គការលើកលែងទោសអន្តរជាតិ (Amnesty International) បានអះអាងថា ក្រុមហ៊ូធី បានឃុំខ្លួនអ្នកកាសែត ១០ នាក់ ចាប់តាំងពីឆ្នាំ ២០១៥ ។

នៅក្នុងរបាយការណ៍កាលពីខែមុន ក្រុមឃ្លាំមើលសិទ្ធិមនុស្ស បានរិះគន់តុលាការព្រហ្មទណ្ឌពិសេសរបស់ក្រុមឧទ្ទាមហ៊ូធី ដែលបានចេញសេចក្តីសម្រេចកាត់ក្តីកាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០២០នោះ ។

អ្នកកាសែត​៤រូប រួមជាមួយ​មនុស្ស​៦នាក់ផ្សេងទៀត​ ត្រូវបានផ្តន្ទាទោស​ កាលពីថ្ងៃទី១១ ខែមេសា ដោយតុលាការ​របស់ក្រុម​ឧទ្ទាមហ៊ូធី ។ 

 ការចោទប្រកាន់ពីបទធ្វើចារកម្ម ហើយត្រូវអនុវត្តទោសប្រហារជីវិតជាចាំបាច់នោះ ស្ថិតនៅក្រោមច្បាប់របស់យេម៉ែន ៕ ប្រែសម្រួលដោយ៖ thach yat 

from: https://tnaot.com/km/m/detail/article/9126178