«គូកម្ម» របស់ថេណា និងស៊ូលី ផេង កំពុងតែទទួលបានការគាំទ្រខ្លាំងមែនទែនពីយុវវ័យ ពិសេសចាក់ដោតបំផុតអ្នកដែលមានស្នេហាបែបគ្មានក្ដីសុខ គ្មានភាពរីករាយ និងមានតែការផិតក្បត់ តែបែរជានៅតែមានចិត្តស្រឡាញ់លាយឡំនៅក្នុង។
អ្វីដែលគួរឲ្យកត់សម្គាល់នោះគឺបទបែបមនោសញ្ចេតនានេះទើបតែចេញបានប៉ុន្មានថ្ងៃប៉ុណ្ណោះ តែចំនួនអ្នកចូលមើលឡើងដល់ ជិតដល់១លានដងទៅហើយដែលវាជាតួលេខមួយខ្ពស់មិនធម្មតា។
យ៉ាងណាក៏ដោយនេះជារសជាតិថ្មីមួយដែលច្រៀងរួមគ្នាពិតារាចម្រៀងOrginal ថេណា និងស៊ូលី ផេង ហើយវាក៏ជាការទន្ទឹងរង់ចាំរបស់អ្នកគាំទ្រជាយូរមកហើយ។ លើសពីនេះមានអ្នកគាំទ្រជាច្រើនសរសើរបទចម្រៀងនេះថាពិតជាពីរោះ និងចោតដោតអារម្មណ៍ ស្ដាប់ច្រើនដងក៏នៅតែមិនចេះធុញ ហើយតារាចម្រៀងទាំងពីរពិតជាមិនធ្វើឲ្យពួកគេខកចិត្តមែន ព្រោះចេញមួយៗបទៗគឺពិតជាពីរោះ ប្លែក មែនទែន៕
អត្ថបទ៖ ផេង ផលធិតា