Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

អង្គការ WHO ស៊ើបអង្កេត​ករណី អ្នកជា COVID-19 ហើយឈឺឡើងវិញ

អង្គការសុខភាពពិភពលោក (WHO)​ បានប្រកាសថា កាលពីថ្ងៃទី១១ ខែមេសា​ ឆ្នាំ២០២០ ខ្លួនកំពុងស៊ើបអង្កេត​សេចក្តីរាយការណ៍​ដែលថា អ្នកជំងឺ​ខ្លះដែលជាសះស្បើយ​ពីជំងឺ COVID-19ហើយ​នោះ ស្រាប់តែ​​ឈឺជំងឺ​នេះ​ឡើងវិញ ។ 

លោក Greta Isac អ្នកនាំពាក្យរបស់អង្គការសុខភាពពិភពលោក បានថ្លែងថា យើងបានដឹងអំពីសេចក្តីរាយការណ៍​ទាំងនេះ ដែលថា មនុស្ស​ដែលបានធ្វើតេស្ត​អវិជ្ជមាន COVID-19​នោះ ហើយក្រោយមកពីរបីថ្ងៃ ពេលធ្វើតេស្ត​ឡើងវិញ ស្រាប់តែវិជ្ជមានវីរុស COVID-19​ជាថ្មីម្តងទៀត ។ 

អ្នកនាំពាក្យ WHO បានថ្លែងប្រាប់ប្រភព UPI ផ្សាយ​កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០២០ថា យើងកំពុងទាក់ទងយ៉ាងជិតស្និទ្ធជាមួយអ្នកជំនាញខាងគ្លីនិករបស់យើង និងខិតខំដើម្បីទទួលបានព័ត៌មានបន្ថែមទៀត អំពីករណីបុគ្គលទាំងនោះ ។

កាលពីដើមសប្តាហ៍នេះ មជ្ឈមណ្ឌលត្រួតពិនិត្យជំងឺរបស់ប្រទេសកូរ៉េខាងត្បូង បានប្រកាស ថា អ្នកជំងឺ ៩១ នាក់ ដែលបានធ្វើតេស្តិ៍វិជ្ជមាន បន្ទាប់មកត្រូវបានព្យាបាលឱ្យជាសះស្បើយ ហើយក្រោយពីការធ្វើតេស្តិ៍អវិជ្ជមានចំនួន ២៤ ម៉ោង ត្រូវបានធ្វើតេស្តវិជ្ជមានវិញម្តងទៀត មុនពេលចាកចេញពីមន្ទីរពេទ្យ ។

ជាធម្មតា យោងទៅតាមអង្គការសុខភាពពិភពលោក គេត្រូវចំណាយពេលប្រហែលពីរសប្តាហ៍ពីការចាប់ផ្តើមនៃជំងឺ មុនពេលអ្នកជំងឺបានជាសះស្បើយ ៕ ប្រែសម្រួលដោយ៖ thach yat 

from: https://tnaot.com/km/m/detail/article/9126002