តារាសម្ដែងកូនកាត់ខ្មែរ-ប៊ុលការី កញ្ញា Stella ជា Influencer មួយរូបដែលកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់អ្នកគាំទ្រ ដោយសារតែរូបសម្រស់របស់នាងស្រស់ស្អាត គួបផ្សំនិងសមត្ថភាពសម្ដែងដ៏បុិនប្រសប់។
ជាក់ស្តែងថ្មីៗនេះ Stella បានធ្វើឱ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើលខ្លាំង ដោយសារតែនាងបានតុបតែង និង បានស្លៀកពាក់ដូចជាព្រះនាង Belle នៅក្នុងរឿង Beauty and The Beast របស់តុក្កតា Disney មើលទៅស្រស់ស្អាតប្លែក និងដូចព្រះនាងម្ចាស់ពិតប្រាកដអញ្ចឹង។
ក្រោយឃើញរូបរបស់នាងតុបតែងបែបនេះហើយ អ្នកគាំទ្រជាច្រើនលាន់មាត់សរសើរថា សម្រស់នាងគួរឲ្យទាក់ទាញខ្លាំងណាស់ ព្រមទាំងមានទម្រង់មុខស្រស់ស្អាតទៀតផង អមជាមួយស្នាមញញឹមរបស់នាងតែងតែឆក់យកបេះដូងអ្នកគាំទ្រជានិច្ច៕ អត្ថបទដោយ៖ ឧស្សាហ៍