នៅវេលាម៉ោងប្រមាណជា ២៣និង០០នាទីយប់ ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២០ ដោយយល់ពីសុខទុក្ខ និងតម្រូវការរបស់ប្រជាពលរដ្ឋ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានសហការជាមួយសមត្ថកិច្ចមូលដ្ឋាននៅតាមខណ្ឌនានា ចុះពង្រឹងទៅលើការផឹកស៊ី ចាក់ធុងបាស់ និងច្រៀងឡូឡាបង្កសម្លេងរំខានដែលអ្នកជិតខាងមិនអាចសម្រាកបាន។
ការចុះដោះស្រាយបញ្ហាប្រឈមជូនប្រជាពលរដ្ឋភ្លាមៗនេះ ក្រោយពេលដែលមានការសំណូមពរនៅតាមខមមិន និងឆាតចូលមកក្នុងទំព័រហ្វេសប៊ុករបស់ស្នងការដ្ឋាននគរបាលភ្នំពេញ៕ ដោយ ៖ សុង យូ