Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

បុរស ០២នាក់ បានស្លាប់ និងម្នាក់ទៀតរងរបួសបាក់ជើង ខណៈបើកម៉ូតូយ៉ាងលឿនជ្រុលទៅបុកគោយន្តកន្ត្រៃ

បើកម៉ូតូលឿនដូចហោះជ្រុលចង្កូតទៅបុកគោយន្តកន្ត្រៃ បណ្តាលឱ្យមានអ្នកស្លាប់ ០២នាក់ និងរងរបួសធ្ងន់ម្នាក់ កាលពីវេលាម៉ោង ១៧និង៣០នាទីល្ងាច ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០ ស្ថិតក្នុងភូមិគោកចាន់ ឃុំល្វាក្រាំង ស្រុកវ៉ារិន ខេត្តសៀមរាប។

ជនរងគ្រោះជាអ្នកបើកបរម៉ូតូម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០២០ ពាក់ស្លាកលេខ ស្វាយរៀង 1AH-6982 ឈ្មោះ ទីង តូឡូ ភេទប្រុស មានទីលំនៅភូមិស្រែសមុទ្រ ឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប បានស្លាប់បាត់បង់ជីវិត។ ចំណែកអ្នករួមដំណើរ ០២នាក់ ទៀតមានឈ្មោះ សឿយ សាល ភេទប្រុស មានទីលំនៅក្នុងភូមិឃុំកើតហេតុខាងលើ បានស្លាប់បាត់បង់ជីវិត និងឈ្មោះ សិក លោត ភេទប្រុស អាយុ ១៩ឆ្នាំ មានទីលំនៅភូមិឃុំកើតហេតុខាងលើ រងរបួសបាក់ជើងខាងឆ្វេង។

ម្ចាស់គោយន្តកន្ត្រៃឈ្មោះ ឡាយ និមល ភេទប្រុស អាយុ ២៤ឆ្នាំ មានទីលំនៅភូមិគោកកណ្តាល ឃុំល្វាក្រាំង ស្រុកវ៉ារិន ខេត្តសៀមរាប បានគេចខ្លួនបាត់ស្រមោលពីកន្លែងកើតហេតុ និងអ្នករួមដំណើរជាប្រពន្ធឈ្មោះ ឡេង សាឡូន មានទីលំនៅជាមួយគ្នា មិនមានរងរបួសនោះទេ។

ក្រោយកើតហេតុកម្លាំងសមត្ថកិច្ចបានចុះវាស់វែងដល់ទីតាំង និងបានដកហូតយកវត្ថុតាងមករក្សាទុកនៅប៉ុស្តិ៍ល្វាក្រាំង រៀបចំសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញដើម្បីបន្តនីតិវិធីច្បាប់។ ចំណែកសាកសពត្រូវបានធ្វើកោសល្យវិច័យ និងប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ ដោយ ៖ សុង យូ

from: https://tnaot.com/km/m/detail/article/9124797