Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ថ្ងៃនេះប្រទេសថៃធ្លាក់ចុះករណីឆ្លងវីរុសកូវីដ១៩ មកនៅសល់ត្រឹមចំនួន ៤៥ករណី

ការឆ្លងវីរុសកូវីដ១៩ នៅប្រទេសថៃបានធ្លាក់ចុះរយៈពេលបីថ្ងៃជាប់គ្នាហើយបើគិតពីថ្ងៃព្រហស្បតិ៍មានចំនួន៥៤ករណី  ថ្ងៃសុក្រចំនួន៥០ករណី និងថ្ងៃសៅរ៍នេះមានចំនួន៤៥ករណី ដែលករណីភាគច្រើនទាក់ទងនឹងប្រជាជនដែលវិលត្រឡប់មកពីបរទេសហើយបច្ចុប្បន្ននេះត្រូវបានគេដាក់ឲ្យនៅដាច់ដោយឡែក។

រូបតំណាង

អ្នកនាំពាក្យរបស់ CCSA លោក TaweesinVisanuyothin បានមានប្រសាសន៍ថា ក្នុងចំណោមអ្នកដែលត្រូវបានដាក់ឱ្យនៅដាច់ដោយឡែក មានអ្នកដែលមានសុខភាពល្អមុនពេលឡើងជិះយន្តហោះ ប៉ុន្តែនៅពេលមកដល់ប្រទេសថៃពួកគេបានពិនិត្យសុខភាពម្តងទៀតហើយលទ្ធផលបង្ហាញថាពួកគេមានផ្ទុកវីរុសកូវីដ១៩។ ករណីអ្នកឆ្លងវីរុសសរុបនៅក្នុងប្រទេសបានកើនដល់ចំនួន ២ ៥១៨ករណី ដែលមានចំនួនអ្នកស្លាប់២នាក់បន្ថែមទៀតសុទ្ធតែជាបុរសថៃវ័យចំណាស់។ ម្នាក់មានជំងឺទឹកនោមផ្អែមហើយឆ្លងជំងឺពីសមាជិកគ្រួសារ។ គាត់ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យនៅថ្ងៃទី១ ខែមេសា។ អ្នកទី២ ធ្វើការជាអ្នកបោសសម្អាតនៅទីក្រុងបាងកក ប៉ុន្តែបានត្រឡប់ទៅស្រុកកំណើតនៅខេត្ត Phayao វិញនៅថ្ងៃទី១៩ ខែមីនា។ គាត់ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យនៅរយៈពេលពីរបីថ្ងៃក្រោយពីមកដល់ស្រុកកំណើតដោយសារតែស្ថានភាពរបស់គាត់កាន់តែយ៉ាប់យ៉ឺន។ វេជ្ជបណ្ឌិត Taweesin បានបដិសេធថា CCSA មិនលាក់បាំងចំនួនពិតនៃអ្នកឆ្លងនិងអ្នកស្លាប់ ដោយរាប់បញ្ចូលថា​ពួកគេកើតជំងឺផ្តាសាយនោះទេ។ លោកបានកត់សម្គាល់ថាករណីផ្តាសាយធំនៅឆ្នាំនេះមានការថយចុះដោយសារតែមនុស្សគ្រប់គ្នាបានពាក់ម៉ាស់ជាប់ជានិច្ច។

បច្ចុប្បន្ននេះ​ វីរុសកូវីដ១៩ បានរីករាលដាលដល់ខេត្តចំនួន៦៨ នៅក្នុងប្រទេសថៃ។ ក្នុងនោះផងដែរទីក្រុងបាងកកមាន ១ ២៨០ករណីដែលជាចំនួនច្រើនជាងគេបំផុត បន្ទាប់មកគឺ Phuket ចំនួន១៧២ករណី Nonthaburi មាន ១៤៨ករណី Samut Prakan មាន ១០៦ករណី Yala មាន ៧៧ករណី  Chon Buri មាន៧៥ករណី Pattani មាន ៧៤ករណី Songkhla មាន៥៥ករណី Chiang Mai​ មាន៤០ករណី និង Pathum Thani មាន៣៣ករណី។ Phuket មានអត្រាអ្នកឆ្លងខ្ពស់បំផុតគឺ ៤១,៦១% ក្នុងចំណោមប្រជាជន ១០០,០០០នាក់ បន្ទាប់មកគឺទីក្រុងបាងកកមានអត្រាអ្នកឆ្លងចំនួន ២២.៥៧%។ ជាមួយគ្នានេះដែរ ក្រសួងមហាផ្ទៃបានរាយការណ៍នៅថ្ងៃនេះថាខេត្តចំនួន៤៧ រួមទាំងទីក្រុងបាងកកបានហាមឃាត់ការលក់ស្រាក្នុងរយៈពេលខុសៗគ្នាចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី១៥ ខែមេសាឬរហូតដល់ចុងខែមេសាអាស្រ័យលើការសម្រេចរបស់អភិបាលខេត្តនីមួយៗ។

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ Thai PBS WORLD

from: https://tnaot.com/km/m/detail/article/9124623