Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

របៀបនៃការរៀបចំអាហារឲ្យមានសុវត្ថិភាព

លោក Feng Luzhao ជាអ្នកស្រាវជ្រាវនៃមជ្ឈមណ្ឌលចិន ក្នុងការគ្រប់គ្រងនិងការពារជំងឺ ដែលហៅកាត់ថា (CDC) បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា “ឱកាសក្នុងការឆ្លងវីរុសកូរ៉ូណា គឺអាចមាននៅលើអាហារ បន្លែ សាច់ និងផ្លែឈើ ដែលមិនបានលាងសម្អាត និងចម្អិនឲ្យបានត្រឹមត្រូវ ។ ដូច្នេះហើយទើបយើង ត្រូវប្រុងប្រយ័ត្នឲ្យបានខ្ពស់ ក្នុងការរៀបចំអាហារទាំងនោះ ឲ្យចៀសផុតពីការឆ្លង ។ 

 អ្នកត្រូវចម្អិនសាច់ ស៊ុត និងបន្លែ ឲ្យបានឆិ្អនល្អ មុនពេលទទួលទាន។ វីរុសកូរ៉ូណា អាចនឹងស្លាប់ក្នុងសីតុណ្ហភាព ៥៦ អង្សា ក្នុងរយៈពេល ៣០នាទីឡើងទៅ ហើយអាចឈានទៅដល់សីតុណ្ហភាព ១០០ អង្សា ឬខ្ពស់ជាងនេះ ក្នុងអំឡុងពេលដែលអ្នកកំពុងចម្អិនវា នេះបើយោងតាមវេបសាយផ្លូវការរបស់ CDC ។

ត្រូវប្រើសំភារៈផ្ទះបាយផ្សេងៗពីគ្នា រួមមាន កាំបិត ជ្រុញ ចាន សម្រាប់ដាក់អាហារឆៅ និងឆ្អិនឲ្យដាច់ដោយឡែក ដើម្បីចៀសវាងការឆ្លង ។ 

ដើម្បីឲ្យមានសុវត្ថិភាពជាងនេះ អ្នកគួរតែទទួលទានអាហារ ដែលអ្នកបានចម្អិនភ្លាមៗ ប្រសិនបើអ្នកមិនអាចទទួលទានវាបានភ្លាមៗនោះទេ សូមកុំទុកអាហារទាំងនោះ ចោលនៅក្នុងបន្ទប់ ចាប់ពី ២ ម៉ោងឡើងទៅ។ បន្ទាប់ពីចម្អិន និងមុខទទួលទានអាហារ អ្នកត្រូវលាងសម្អាតដៃជាមួយទឹក និងសាប៊ូឲ្យបានស្អាត ៕ ប្រែសម្រួលដោយ៖ ម៉ារីណា

from: https://tnaot.com/km/m/detail/article/9123995