ការហាត់ប្រាណដូចជាការរត់ ដើរ ជិះកង់ជាដើមសុទ្ធសឹងតែជាការជួយឲ្យសុខភាពប្រសើរ និងរឹងមាំ មិនត្រឹមតែប៉ុណ្ណោះក៏អាចចៀសផុតពីជំងឺផ្សេងៗផងដែរ។ ដោយសារតែការរីករាលដាលនៃជំងឺកូវីដ ១៩ ដែលធ្វើឲ្យមនុស្សជាច្រើនបានស្លាប់ និងរាប់លាននាក់បានឆ្លងដូច្នេះហើយទើបប្រទេសនីមួយៗកំពុងទប់ស្តាត់ និងប្រយុទ្ធប្រឆាំងនៃជំងឺមួយនេះ។
រូបតំណាង
យោងតាមការស្រាវជ្រាវចុងក្រោយរបស់ប្រទេសបែលហ្ស៊ិក និងហូល្លង់បានបញ្ជាក់ថាប្រសិនបើមានអ្នកផ្ទុកជំងឺកូវីដ ១៩ ចេញទៅហាត់ប្រាណនៅខាងក្រៅផ្ទះដូចជាដើរ រត់ រឺជិះកង់ទៅតាមទីកន្លែងសាធារណៈអាចប្រឈមនឹងការចម្លងរាលដាលទៅកាន់អ្នកដទៃបានយ៉ាងងាយបំផុត។ គួរបញ្ជាក់ថានៅពេលនេះអ្នកគួរតែក្សាចម្ងាយពីអ្នកដទៃយ៉ាងតិច ១-២ ម៉ែត្រ។
រូបតំណាង
រីឯអ្នកជិះកង់វិញវីរុសកូវីដ ១៩ អាចសាយភាពបានដល់ ២០ ម៉ែត្រដូច្នេះអ្នកគួរតែរក្សាគម្លាតឲ្យបានឆ្ងាយលើសពីប្រវែងដែលអាចសាយភាពនេះ។ ខាងក្រោមនេះគឺជាគម្លាតដែលមេរោគកូវីដ ១៩ អាចសាយភាយទៅកាន់អ្នកដទៃប្រសិនជាមិនបានពាក់ម៉ាស់ការពារត្រឹមត្រូវ៖
– ប្រសិនជាអ្នកជំងឺមានអាការក្អក កណ្តាស់ដើរនៅខាងមុខគឺអាចចម្លងទៅកាន់អ្នកក្រោយតាមរយៈការខ្ទាតដំណក់ទឹកមាត់ចេញចម្ងាយរហូតដល់ ៤-៥ ម៉ែត្រ
– ការរត់ និងជិះកង់យឺតៗ អាចចម្លងទៅកាន់អ្នកក្រោយចម្ងាយរហូតដល់ ១០ ម៉ែត្រ
– ការជិះកង់លឿនអាចចម្លងទៅកាន់អ្នកក្រោយចម្ងាយរហូតដល់ ២០ ម៉ែត្រឯណោះ។
រូបតំណាង
ការរីករាលដាលនៃជំងឺនេះពិតជាលឿនខ្លាំងណាស់ប្រសិនជាមិនអ្នកមិនបានពាក់ម៉ាស់ការពារត្រឹមត្រូវ និងលាងសម្អាតអនាម័យឲ្យបានស្អាតល្អមុននិងក្រោយពេលចាប់កាន់វត្ថុអ្វីមួយនៅទីសាធារណៈ។ ហើយនៅអំឡុងពេលនេះស្ទើរតែគ្រប់ប្រទេសនៅលើពិភពលោកទៅហើយមានការទប់ស្តាត់ និងហាមមិនឲ្យប្រជាជនចេញទៅខាងក្រៅប្រសិនជាមិនចាំបាច់។ ដូច្នេះជម្រើសដ៏ល្អបំផុតសម្រាប់អ្នកដែលស្រលាញ់សុខភាព និងចូលចិត្តហាត់ប្រាណគួរតែដើរ រត់នៅក្នុងផ្ទះ ឬជិះកង់នៅក្នុងទីធ្លានៃបរិវេណផ្ទះរបស់អ្នកដើម្បីជាការទប់ស្តាត់នៃការរីករាលដាលនៃជំងឺនេះផងដែរ៕
ប្រែសម្រួលដោយ៖ Seyha