កំពង់ចាម៖ រដ្ឋបាលខេត្តកំពង់ចាម ប្រកាសទាត់ចោល ចំពោះការផ្សព្វផ្សាយនៅក្នុងគណនី ហ្វេសប៊ុកឈ្មោះ “Khmer Krom” ដែលថា កូរ៉ូណាបានសម្លាប់ជនជាតិខ្មែរឥស្លាមនៅកំពង់ចាម។ នេះបើយោងតាមសេចក្ដីប្រកាសរបស់រដ្ឋបាលខេត្តកំពង់ចាម។
រដ្ឋបាលខេត្តកំពង់ចាម បានបញ្ជាក់នៅក្នុងសេចក្ដីប្រកាសរបស់ខ្លួនថា សូមបដិសេធទាំងស្រុង និងសូមស្នើរឱ្យអាខោនហ្វេសប៊ុកឈ្មោះ Khmer Krom ធ្វើការកែតម្រូវឡើងវិញ ដោយប្រកាសសុំទោសជាសាធារណៈ បើមិនដូច្នេះទេ និងត្រូវប្រឈមមុខនឹងការអនុវត្តច្បាប់មិនអាចលើកលែងឡើយ។ សូមសមត្ថកិច្ចជំនាញចាត់ការតាមផ្លូវច្បាប់ ចំពោះអាខោនហ្វេសប៊ុកខាងលើ។
សូមជម្រាបថា គិតមកត្រឹមរសៀលថ្ងៃទី១១ ខែមេសា ឆ្នាំ២០២០នេះ កម្ពុជាពុំទាន់មានករណីស្លាប់ ដោយសារមេរោគកូវីដ១៩ នៅឡើយនោះទេ នេះបើយោងតាមក្រសួងសុខាភិបាលកម្ពុជា៕ ដោយ៖ តារា