អ្នកគាំទ្រកំពុងតែចាប់អារម្មណ៍ ហើ់យទ្រាំមិនសរសើរមិនបាន ជាមួយកម្រងរូបភាព selfie ថ្មី របស់តារាសម្ដែងស្រីល្បីឈ្មោះចិន Fan Bingbing ដែលបង្ហាញឲ្យឃើញសម្រស់មិនចេះចាស់ទោះនាងមានវ័យជ្រេហើយក៏ដោយ។
ត្រលប់ចូលសិល្បៈវិញកំពូលតារាសម្ដែងស្រីចិន Fan Bingbing នៅមានផលពិបាកដោយសាររឿងអាស្រូវគេចពន្ធកាលពីឆ្នាំទៅ គួបផ្សំនឹងស្ថានភាពជំងឺកូវីដ១៩កំពុងរីករាលដាលផងនោះ បានធ្វើឲ្យតារាសម្ដែងវ័យ៣៩ឆ្នាំរូបនេះ បែរទៅរកការបើកជំនួញលក់គ្រឿងសំអាងវិញ។ ដោយជំនួញនេះជោគជ័យជាខ្លាំង ដោយគ្រប់ផលិតផលដែលតួរឿង ព្រះនាងយេយេយកមកបង្ហាញគឺលក់ដាច់គ្មានសល់។
ដោយសារតែមានពេលទំនេរច្រើននៅផ្ទះ ទើបតារាស្រីកើតឆ្នាំ ១៩៨១ ឧស្សាហ៍ Live ផ្ទាល់ដើម្បីជជែកគ្នាជាមួយអ្នកគាំទ្រ។ លើសពីនេះ កាលពីថ្ងៃទី ៩ ខែមេសា ឆ្នាំ២០២០ មុននេះ ស្រីស្អាតត្រកូល Fan បានបង្ហោះកម្រងរូប selfie ថ្មីដែលថតកៀកមុខ បង្ហាញឲ្យឃើញនូវសម្រស់សាច់ចាំមិនចេះចាស់។ អ្នកគាំទ្របានលាន់មាត់ថា ទោះបីជាមានវ័យ៣៩ឆ្នាំហើយមែន តែស្រីក្រមុំល្មមៗក៏ប្រៀបនឹងតារាស្រីរូបនេះមិនបានដែរ៕
ប្រភព៖ kenh14