Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

រដ្ឋាភិបាលវៀតណាម ដោះស្រាយដល់ជនរងគ្រោះដោយកូវីដ១៩

រហូតមកដល់ពេលនេះ រដ្ឋាភិបាលវៀតណាម បានសម្រេចចិត្ដដំណោះស្រាយថ្មីមួយ ដោយផ្គត់ផ្គង់ហិរញ្ញវត្ថុជួយដល់ប្រជាជនរបស់ខ្លួន ដែលរងផលប៉ះពាល់ពីវីរុសកូវីដ១៩នេះ។

បើយោងតាមបណ្ដាញផ្សព្វផ្សាយវៀតណាម Nhandan បានផ្សាយថា បុគ្គលិកដែលត្រូវព្យួរការងារ រយៈពេល១ខែ ឬយូរជាងនេះ ដោយសារសហគ្រាសរបស់ពួកគេ មិនលទ្ធភាពបើកប្រាក់ខែឲ្យ នៅក្នុងអំឡុងពេលរាត ត្បាត នៃកូវីដ១៩នេះ រដ្ឋាភិបាលនឹងផ្គត់ផ្គង់លុយចំនួន៧៧,២ដុល្លារក្នុង១ខែ​ដល់ពួកគេ។ រីឯការជួយផ្នែកហិរញ្ញវត្ថុនេះ នឹងមានរយៈពេលជាអតិបរមា ចំនួន៣ខែ។

ប្រភពព័ត៌មានដដែល បានបន្ដថា ស្ថិតក្នុងកាលៈទេសៈ នៃការរាតត្បាតវីរុសនេះ និយោជកជាច្រើនកំពុងតែប្រឈមនឹងការលំបាកផ្នែកហិរញ្ញវត្ថុ។ ថៅកែខ្លះបានបើកប្រាក់ខែ ត្រឹមតែពាក់កណ្ដាល ឲ្យដល់និយោជិត របស់ខ្លួន។ រីឯបុគ្គលិកខ្លះទៀត ក៏បានខ្ចីប្រាក់ពីថៅកែរបស់ខ្លួន ដោយអត់មានការប្រាក់ សម្រាប់ទ្រទ្រង់នូវកង្វះខាតលើជីវភាពរបស់ពួកគេ។

អាជីវកម្មក្នុងគ្រួសារ​ មានប្រាក់ចំណូលជាប់ពន្ធ តិចជាង៤២៨៨ដុល្លារអាមេរិក ក្នុងមួយឆ្នាំ រដ្ឋនឹងត្រូវផ្តល់ឲ្យ៤២,៨៨ដុល្លារ ក្នុងមួយខែរយៈពេល៣ខែ ប្រសិនបើពួកគេត្រូវផ្អាកអាជីវកម្ម ចាប់ពីខែមេសាទៅ។

ដោយឡែកកម្មករដែលបាត់បង់ការងារ ហើយមិនមានសិទ្ធិទទួលបានអត្ថប្រយោជន៍ ពីការអត់ការងារធ្វើនោះ ក៏នឹងអាចទទួលបានប្រាក់១លានដុង ឬស្មើនឹង៤២ដុល្លារអាមេរិក ក្នុងមួយខែ ចាប់ពីខែមេសា រហូតដល់ខែមិថុនា ៕ ប្រែសម្រួលដោយ Nuon

from: https://tnaot.com/km/m/detail/article/9122802